ក្រោយផ្ទុះរឿងមួយក្ឌាំងធំ ធ្វើឱ្យអ្នកគាំទ្របារម្ភខ្លាំង ស្រាប់តែ Becky ចេញបង្ហាញសកម្មភាពរបស់ខ្លួនមួយនេះ
ប្រិយមិត្តដែលនិយមតាមដានរឿង GL ថៃ ប្រាកដជាបានស្គាល់តារាស្រី Freen និង Becky ហើយ ព្រោះនាងជាតារាស្រីពន្លកថ្មីពីរដួងដែលទើបតែរះ និង កំពុងតែទទួលបានការគាំទ្រ មានប្រជាប្រិយភាពខ្លាំងពីសំណាក់មហាជនទាំងក្នុង និង ក្រៅប្រទេស តាមរយៈការសម្តែងរឿងស្រីស្រឡាញ់ស្រី «ฤดสีชมพู» (ឫកស៊ីឈុមភូ) ដែលប្រែជាភាសាខ្មែរមានន័យថា «ពេលវេលាស្នេហ៍ដ៏ផ្អែមល្ហែម»។
ក្នុងនោះដែរ ខណៈរឿង (ឫកស៊ីឈុមភូ) ថតចប់ មហាជនក៏បានផ្គូផ្គងឱ្យតួសម្តែង Freen និង Becky មានទំនាក់ទំនងស្នេហ៍ជាមួយគ្នាទៀតផង ដោយមិនត្រឹមតែអ្នកគាំទ្រក្នុងប្រទេសនោះទេដែលគាំទ្រឱ្យគូនេះស្រឡាញ់គ្នា សូម្បីតែក្រៅប្រទេសក៏ច្រើនដែរ។
ដោយឡែក អ្វីដែលនឹកស្មានមិនដល់នោះ បន្ទាប់ពីអ្នកគាំទ្រចាប់គូឱ្យតារាស្រីពីរដួងនេះស្រឡាញ់គ្នា ស្រាប់តែថ្មីៗនេះ បែរជាបែកធ្លាយវីដេអូរបស់ Freen និង Sengwichai ដែលជាគូស្នេហ៍កំពុងតែផ្អែមល្ហែមថើបគ្នានៅក្នុងបន្ទប់ ដែលរូបភាពមួយនេះបានធ្វើឱ្យមហាជនអ្នកគាំទ្ររឿង GL របស់នាងនៅមិនសុខអន្ទះសាចង់ដឹងការពិតស្ទើរគ្រប់គ្នាថា វាជាការពិតឬយ៉ាងណា? តែទោះយ៉ាងណា ពេលនេះ Freen និង Sengwichai បានបកស្រាយហើយថា វាជាវីដេអូពិត ហើយពួកគេក៏បានសូមទោសទៅកាន់អ្នកគាំទ្រទៀតផង ដែលពួកគេធ្វើឱ្យខកបំណង។
យ៉ាងណាមិញ បន្ទាប់ពី Freen ចេញមុខបកស្រាយហើយ គេឃើញមានអ្នកគាំទ្រគូ GL របស់នាង និង Becky មិនតិចនោះទេ ដែលស្រឡាំងកាំង និង បានសម្តែងក្តីបារម្ភចំពោះផ្លូវចិត្ត Becky ដែលសុខៗដៃគូសម្តែងរឿង GL ជាមួយគ្នា បែកធ្លាយរូបភាពបែបនេះ។
ខណៈអ្នកគាំទ្រកំពុងតែព្រួយបារម្ភផ្លូវចិត្ត និង ចង់ដឹងពីសុខទុក្ខព្រោងព្រាត បើងាកមកមើល Becky វិញ មិនទាន់មានការបង្ហោះអ្វីគួរឱ្យកត់សម្គាល់នោះទេ តែនាងបានបង្ហោះរូបភាពវាយសីក្នុងគណនី IG យ៉ាងរីករាយ ធ្វើឱ្យមហាជនអ្នកគាំទ្ររបស់នាងឃើញហើយ អស់បារម្ភមួយកម្រិតភ្លាម៕