ក្តៅៗ! Jisoo មានស្នេហាហើយ គឺកំពុងមានទំនាក់ទំនងជាមួយតារាប្រុស Ahn Bo Hyun
នៅថ្ងៃទី ៣ ខែសីហា ឆ្នាំ ២០២៣ សារព័ត៌មាន Dispatch បានទម្លាយឱ្យដឹងថា Jisoo តារាស្រីសមាជិកក្រុមចម្រៀង BLACKPINK កំពុងតែមានទំនាក់ទំនងស្នេហាជាមួយនឹងតារាប្រុស Ahn Bo Hyung ដែលធ្វើឱ្យមហាជនអ្នកគាំទ្រជាច្រើនភ្ញាក់ផ្អើលយ៉ាងខ្លាំង។
ក្នុងនោះ Dispatch បានទម្លាយភស្តុតាងជាច្រើន ដោយមានទាំងរូបភាព និង វីដេអូ ដែលគូស្នេហ៍ទាំងពីរកំពុងតែបណ្តើរ និង ជួបគ្នានៅផ្ទះរបស់ Jisoo។ យ៉ាងណាមិញ ទាក់ទងជាមួយគ្នានេះ ខាងផលិតកម្ម YG និង ផលិតកម្ម FN Agency របស់តារាប្រុស Ahn Bo Hyun បានឱ្យដឹងថា ពួកគេពិតជាទាក់ទងគ្នាពិតមែន ដោយទាំងគូបានព្យាយាមរៀនយល់ពីគ្នាដោយអារម្មណ៍ល្អ ហើយខាងផលិតកម្មក៏បានអរគុណអ្នកគាំទ្រដែលបានស្វាគមន៍ពួកគេដោយភាពកក់ក្តៅផងដែរ៕