នៅមិនទាន់ជាទេ! Kity ប្រពន្ធរបស់ S Kantapong កំពង់បន់ស្រន់ព្រះសំពះទេវតា ព្រោះប្តីត្រៀមចូលវះកាត់បេះដូង
ចាប់តាំងពីថ្ងៃ Kity ប្រពន្ធរបស់តារាសម្ដែងប្រុស S Kantapong ប្រកាសថាប្តីដឹងខ្លួនវិញ មកទល់ពេលនេះមហាជនហាក់នៅមិនទាន់អស់បារម្ភពីសុខភាពតារាប្រុសរូបនេះនៅឡើយទេ ពោលគឺអ្នកគាំទ្រនៅតែចង់ដឹងជានិច្ចថាសុខភាពរបស់តារាប្រុសរូបនេះបានធូរស្បើយកម្រិតណា ព្រោះមួយរយៈចុងក្រោយបន្ទាប់ពីប្រកាសដំណឹងថាដឹងខ្លួន គឺមិនឃើញមានការចេញមកនិយាយប្រាប់អ្វីទៀតឡើយពីក្រុមគ្រួសារ។
តួយ៉ាងកាលពីពេលថ្មីៗនេះ គេឃើញនាង kity បានចេញមកបង្ហោះរូបភាពតារាប្រុស S Kantapong ហើយបានទម្លាយពីអាការរបស់ស្វាមីថា លោក S Kantapong បានធូរសើ្បយខ្លះហើយ តែនៅបន្តថែទាំពីពេទ្យដើម្បីអាចត្រឡប់មកដូចដើម ១០០ ភាគរយ។
លើលពីនោះ នាង Kity ក៏បានប្រាប់ថា ឆាប់ៗនេះតារាប្រុស S Kantapong នឹងត្រូវបញ្ជូនវះកាត់បេះដូងដោយម៉ាស៊ីនស្វ័យប្រវត្តិ។ ទន្ទឹមនឹងតារាប្រុស S Kantapong នឹងវះកាត់នោះ នាង Kity ក៏បានបួងសួងឱ្យប្តីនាងទទួលបានជោគជ័យផងដែរ រីឯមហាជនក៏បាននាំគ្នាជូនពរដូចគ្នា៕