ទ្រាំលែងបាន រចនា រ៉ាវ៉ាឌី ឆ្លើយតបផាំងៗអ្នកវែកញែករឿងនាងមានអាយុ ២៣ ឆ្នាំ មិនសមរូបសម្រស់
កាលពីថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ ២០២៣ កន្លងទៅនេះ កញ្ញា រចនា រ៉ាវ៉ាឌី មានគម្រប់ ២៣ ឆ្នាំហើយ ដោយតារាសម្តែងស្រីរូបនេះក៏បានរៀបចំកម្មវិធីខួបកំណើតជួបជុំមិត្តស្និទ្ធស្នាលយ៉ាងរីករាយផងដែរ។ មិនត្រឹមតែប៉ុណ្ណោះ រចនា រ៉ាវ៉ាឌី ក៏ត្រូវអ្នកគាំទ្រ និង មិត្តក្នុងក្រៅសិល្បៈជាច្រើន ចូលរួមជូនពរដល់តារាស្រីរូបនេះជាហូរហែដែរ។
ស្របពេលមានការរីករាយអបអរក្នុងការឆ្លងខួបកំណើតចូលវ័យ ២៣ ឆ្នាំ រចនា រ៉ាវ៉ាឌី ក៏ត្រូវបានមហាជនមួយចំនួនតូចបានវែកញែកពីអាយុ និង រូបសម្រស់របស់នាង ដោយមានខ្លះបានសរសើរ និង ខ្លះទៀតហាក់ប្រើពាក្យបង្អាប់ក៏មាន។
យ៉ាងណាមិញ ហាក់ទ្រាំទៀងលែងបាន កញ្ញា រចនា រ៉ាវ៉ាឌី ក៏បានបង្ហោះសារមួយទាំងយប់កាលពីថ្ងៃទី ០៣ ខែសីហា ឆ្នាំ ២០២៣ ផ្ញើទៅកាន់អ្នកដែលបានវែកញែកពីអាយុនាងផាំងៗ ដោយ រចនា បង្ហាញអារម្មណ៍ឆួលចុងច្រមុះថា កាលពីអាយុ ២២ ឆ្នាំ ក៏បែបហ្នឹង ហើយដល់ ២៣ ឆ្នាំ ក៏អ៊ីចឹងទៀត។
រចនា រ៉ាវ៉ាឌី រៀបរាប់ថា ៖ «ផ្ញើទៅកាន់អ្នកដែលជួយវែកញែករឿងអាយុខ្ញុំបន្តិច! អរគុណ ដែលចាប់អារម្មណ៍ពីរូបរាងមុខមាត់របស់ខ្ញុំ! អរគុណ ដែលទុកខ្ញុំជាទីចាប់អារម្មណ៍របស់អ្នក! អរគុណ ដែលចំណាយពេលវេលាវែកញែកពីខ្ញុំ ចំណាយពេលវេលាដ៏មានតម្លៃសម្រាប់ខ្ញុំ មិនសម្រាប់ខ្លួនឯង ធ្វើឱ្យខ្ញុំមានពេលវេលាអភិវឌ្ឍខ្លួនឯងជាងអង្គុយវែកញែកជីវិតអ្នកដទៃ។ ធ្វើម៉េចទេ! បើកើតមកមានអាយុតិច ប៉ុន្តែចាស់ជាងបងៗ ឱ្យបងៗហៅ ចែ។ សុំទោសផងណាថាខ្ញុំក៏មិនចង់ដែរ និយាយទេគ្រាន់តែចង់អរគុណបងៗ ដែលចាប់អារម្មណ៍មុខមាត់របស់ខ្ញុំ តែបើជ្រុលតែចំណាយពេលវែកញែកពីមុខមាត់អាយុវ័យខ្ញុំ ហើយជួយទៅចាប់អារម្មណ៍ Background ពីក្រោយខ្នងខ្ញុំផង។ អរគុណ! ថាមិនចង់អរគុណទេ តែទ្រាំមកពីរឆ្នាំហើយ។ ២២ ក៏អ៊ីចឹង ២៣ ក៏អ៊ីចឹង! ហើយសួរថាឃើញគេនៅក្រៅនៅហ្នឹង?»៕