អីយ៉ាស់! មេក្រូហ្វូនដែល Cardi B គប់គេថ្ងៃមុន ឥលូវគេដាក់ដេញថ្លៃលក់ហើយ ដើម្បីយកលុយធ្វើរឿងមួយ
កាលពីថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ ២០២៣ កន្លងទៅនេះ វីដេអូមួយរបស់តារាស្រីរ៉េបដ៏ល្បី Cardi B ដែលត្រូវគេជះទឹកពីក្រោមឆាកទៅ ធ្វើឱ្យនាងផ្ទុះកំហឹងយកក្បាលមេក្រូគប់ទៅវិញ កំពុងតែធ្វើឱ្យមហាជនជាច្រើនផ្ទុះការចែកចាយ។
យ៉ាងណាមិញ មហាជនកំពុងហួសចិត្តជាថ្មី ព្រោះតាមព័ត៌មានបានឱ្យដឹងថា ម្ចាស់ក្បាលមេក្រូ ដែល Cardi B បានយកគប់អ្នកជះទឹកដាក់នោះ បានយកវាទៅដាក់ដេញថ្លៃលក់ ដើម្បីយកលុយទៅធ្វើការបរិច្ចាគ។ មេក្រូនោះ ត្រូវបានគេដាក់ដេញថ្លៃនៅក្នុង eBay ដោយមកទល់ពេលនេះ វាត្រូវបានគេដេញដល់តម្លៃ ២៥ ០០០ ដុល្លារហើយ ទាំងដែលតម្លៃដើមគឺត្រឹម ១ ០០០ ដុល្លារប៉ុណ្ណោះ។
យ៉ាងណាមិញ ការដាក់ដេញថ្លៃនឹងបញ្ចប់ទៅនៅ ៦ ថ្ងៃ និង ៦ ម៉ោង ខាងមុខទៀត ហើយជឿថាតម្លៃរបស់វា នឹងកាន់តែកើនឡើងខ្ពស់ជាងមុនជាក់ជាមិនខាន៕