ប្រុសខួច ប្រកាសស្មារលា filler ខណៈមានបញ្ហាត្រូវទៅព្យាបាលដល់វៀតណាម
កាលពីអំឡុងខែ តុលា ឆ្នាំ ២០២២ កន្លងទៅ តារាសម្ដែងរូបសង្ហា ប្រុសខួច បានបង្ហាញមុខមាត់ថ្មីប្រកបដោយភាពជឿជាក់ បន្ទាប់ពីលោកបានសម្រេចចិត្តបំពេញនូវចន្លោះខ្វះខាតរបស់ខ្លួន ដោយការវះកាត់កែសម្ផស្ស ដែលកាលនោះ បានធ្វើឱ្យមហាជនអ្នកប្រើប្រាស់បណ្ដាញសង្គម ក៏ដូចជាអ្នកគាំទ្រតារាប្រុសរូបនេះ ផ្ទុះការចាប់អារម្មណ៍មិនស្ទើរនោះទេ។
ក្រោយការបង្ហាញទម្រង់មុខមាត់ថ្មីបន្ទាប់ពីវះកាត់កែកុនរួច ប្រុសខួច ក៏ទទួលបានមតិជាច្រើនពីមហាជន ដែលក្នុងនោះមានទាំងមតិសរសើរពីមុខមាត់ថ្មីរបស់លោក មានទាំងមតិគាំទ្រលើកទឹកចិត្តនូវការសម្រេចចិត្តប្រើមុខកាំបិតដើម្បីបំពេញចន្លោះខ្វះខាត ហើយមតិមួយចំនួនទៀត ក៏បានលើកឡើងក្នុងន័យងឿងឆ្ងល់ថា ប្រុសខួច មានទម្រង់មុខមាត់ធម្មជាតិស្អាតសង្ហាស្រាប់ហើយ ប៉ុន្ដែនៅតែទៅកែកុនបន្ថែមទៀត។
បន្ទាប់ពីប្រើមុខមាត់ថ្មីមិនទាន់បាន ១ ឆ្នាំផង តារាសម្ដែងរូបសង្ហា ប្រុសខួច បានប្រកាសស្មារលាការចាក់ filler ហើយក្នុងនោះ លោកថែមទាំងផ្ដាំផ្ញើដល់អ្នកមានបំណងចង់ចាក់ filler ដើម្បីបំពេញចំណុចខ្វះខាតលើគណនីហ្វេសប៊ុកថា ៖ «ចង់ប្រាប់ទៅអ្នកដែលមានបំណងចង់ចាក់ filler បំពេញចំណុចខ្វះខាត ព្រោះថាមុន និង ក្រោយវានឹងបញ្ហា អ្នកដែលចាក់ គេប្រាប់ថា filler រលាយ នឹងហើយវារលាយទៅណាវា គឺនៅនឹងឯង ស្បថហ្មង filler កោសមកនៅតែ filler ដដែល តែក៏អរគុណដល់ Doctor ដែលតែងតែយកចិត្តទុកដាក់ព្យាបាលខ្ញុំបាទរហូតមក (លាហើយ filler)»៕