ញាក់សាច់! ចាយពេល ១៥ នាទី ឡើងច្រៀងតែ ២ បទសោះ តួអង្គ មាន់ហ័រ ស៊ីថ្លៃដល់ជាង ២ ម៉ឺនដុល្លារ
កាលពីពេលកន្លងទៅ តារាសម្ដែងជើងចាស់ហុងកុង Moses Chan ដែលគេកំពុងល្បីសម្ដែងជាតួអង្គ មាន់ហ័រ ក្នុងរឿង «វីរបុរសបង្រ្កាបស្ដេចគ្រឿងញឿន» បានធ្វើឱ្យមហាជនអ្នកគាំទ្រមានការភ្ញាក់ផ្អើលខ្លាំង នៅពេលដែលលោកបានចូលរួមក្នុងការប្រគំតន្រ្តីក្នុងភូមិមួយនៅក្នុងទីក្រុង Foshan ប្រទេសចិន។
ក្នុងការប្រគំតន្រ្តីរបស់តារាប្រុសវ័យ ៥២ ឆ្នាំរូបនេះ បានធ្វើឱ្យក្រុមអ្នកគាំទ្រ ក៏ដូចជាអ្នកទស្សនានៅទីនោះ មានការភ្ញាក់ផ្អើលខ្លាំង ក្រោយពេលលោកបានបង្ហាញខ្លួនជាមួយនឹងការច្រៀងចម្រៀងចំនួន ២ បទ គឺ បទ «Ai Wo Bie Zou» និង «When You Say Nothing At All»។
លើសពីនេះ អ្វីដែលកាន់តែភ្ញាក់ផ្អើលជាងនេះនោះ គឺថា Moses Chan បានចាយពេលត្រឹមតែ ១៥ នាទីប៉ុណ្ណោះ ដើម្បីឡើងច្រៀងបង្ហើបសំនៀងកំដរអារម្មណ៍អ្នកគាំទ្រ ហើយសម្រាប់តម្លៃហៅតារាប្រុសរូបនេះ មកច្រៀងក្នុងការប្រគំតន្រ្តីភូមិនេះ គឺប្រមាណ ២៤ ០០០ ដុល្លារអាមេរិក៕