អីយ៉ាស់! ខន សុរីយ៉ា ប៉ះ ស៊ីន យូប៊ីន លើកដំបូងក្នុងរឿងប្រភេទ GL កំពុងផ្ទុះការចាប់អារម្មណ៍ខ្លាំង
និយាយពីកញ្ញា ខន សុរីយ៉ា និង កញ្ញា ស៊ីន យូប៊ីន សុទ្ធសឹងតែជាតារាសម្ដែងស្រីពោរពេញដោយទេពកោសល្យយ៉ាងប៉ិនប្រសប់ និង មានប្រជាប្រិយភាពតាមរយៈស្នាដៃសម្ដែងក្នុងភាពយន្តខ្មែរជាច្រើនកន្លងមក។
យ៉ាងណាមិញ ថ្មីៗនេះ តារាសម្ដែងស្រីទាំងពីររូបនេះ បានធ្វើឱ្យមហាជនអ្នកគាំទ្រលើបណ្ដាញសង្គមផ្ទុះចាប់អារម្មណ៍ខ្លាំង ក្រោយបានឃើញ ស៊ីន យូប៊ីន និង ខន សុរីយ៉ា សម្ដែងប៉ះគ្នាក្នុងភាពយន្តខ្មែរមួយជាលើកដំបូង ដែលជាប្រភេទភាពយន្ត GL ស្រីស្រឡាញ់ស្រី ដោយកញ្ញា ស៊ីន យូប៊ីន តែងខ្លួនដើរតួអង្គជា Tom Boy និង កញ្ញា ខន សុរីយ៉ា ដើរជាតួអង្គស្រី។
ភាពយន្តខ្មែរប្រភេទ GL នេះ កំពុងតែផ្ទុះការចាប់អារម្មណ៍ខ្លាំង ជាពិសេសរូបភាពប៉ុន្មានសន្លឹកនៃសកម្មភាពសម្ដែងរបស់ ស៊ីន យូប៊ីន និង ខន សុរីយ៉ា ធ្វើឱ្យមហាជនអ្នកគាំទ្រ កំពុងអន្ទះសារង់ចាំទស្សនានូវស្នាដៃថ្មី សម្ដែងភាពយន្តប្រភេទនេះជាលើកដំបូងរបស់តារាសម្ដែងស្រីទាំងពីររូបនេះ៕