ចាប់បានភស្តុតាងថ្មី សង្ស័យថា Qin Lan និង Wei Daxun មានទំនាក់ទំនងលើសពីមិត្ត
បើនិយាយអំពីទំនាក់ទំនងរបស់គូសម្ដែងចិនមួយគូ ដែលកំពុងទទួលបានចាប់អារម្មណ៍ខ្លាំងពីសាធារណជនទៅលើវ័យខុសគ្នាដល់ទៅ ១០ ឆ្នាំ គឺ តារាស្រី Qin Lan វ័យ ៤៤ ឆ្នាំ និង តារាប្រុស Wei Daxun វ័យ ៣៤ ឆ្នាំ បន្ទាប់ពីអ្នកទាំងពីរបានចាប់ដៃគូថតសម្ដែងរួមគ្នាក្នុងរឿង «Dr Tang» បានចេញផ្សាយក្នុងឆ្នាំ ២០២២។
ក្នុងនោះដែរ ចាប់តាំងពីអ្នកទាំងពីរបានថតសម្ដែងរួមគ្នាមក សង្កេតឃើញថាពួកគេតែងចេញក្រៅដើរកម្សាន្តតែពីរនាក់ជារឿយៗ ហើយបង្ហាញភាពស្និទ្ធស្នាលលើសពីមិត្តរួមការងារ ប៉ុន្តែទោះយ៉ាងណាក៏មិនទាន់មានការបើកចំហពីទំនាក់ទំនងពិសេសជាផ្លូវការនោះដែរ។
រហូតមកដល់កាលពីពេលថ្មីៗនេះ Paparazzi បានតាមផ្តិតយកសកម្មភាពរបស់ Qin Lan និង Wei Daxun ដោយបានចំណាយពេលឯកជនផ្ទាល់ខ្លួនជាមួយគ្នា នៅក្នុងដំបូលតែមួយក្នុងក្រុងប៉េកាំង ហើយបណ្តើរគ្នាយ៉ាងជិតស្និទ្ធជាច្រើនកន្លែង ធ្វើឱ្យសាធារណជនចាប់អារម្មណ៍យ៉ាងខ្លាំងអំពីព័ត៌មានចចាមអារ៉ាមណាត់ជួបរបស់តារាទាំងពីរ៕