(វីដេអូ) នារីសំណាង! គង់ ចាន់ស្រីមុំ រៀបការបានស្វាមីល្អ តែងឈរពីក្រោយភាពជោគជ័យរបស់ប្រពន្ធគ្រប់រឿង
ភ្លេចៗត្រចៀករយៈពេល ៧ ឆ្នាំហើយ ដែលតារាសម្ដែងស្រីរាងតូចច្រឡឹង គង់ ចាន់ស្រីមុំ និង លោក គឹម សីហា កាន់ដៃគ្នារៀបការតាមប្រពៃណី ដោយកាលនោះគេចាំបានថា ពិធីមង្គលការរបស់អ្នកសិល្បៈមួយគូនេះ ប្រារព្ធឡើងយ៉ាងធំខ្លាំងណាស់ ព្រមទាំងមានការរៀបចំតុបតែងផ្កាភ្ញីយ៉ាងប្រណីត ចំណែកឯភ្ញៀវកិត្តិយសចូលរួម សុទ្ធតែជាកំពូលតារាប្រុសស្រីល្បីៗ និង អ្នកមានមុខមាត់ក្នុងសង្គម។
រួមរស់ជាប្ដីប្រពន្ធក្នុងចំណងអាពាហ៍ពិពាហ៍ ៧ ឆ្នាំមកនេះ គង់ ចាន់ស្រីមុំ និង លោក គឹម សីហា ក៏ទទួលបានចំណងដៃកូនស្រីដ៏ឆ្លាតម្នាក់ ដែលកន្លងមកមហាជនតែងមើលឃើញពីសុភមង្គលយ៉ាងពេញបរិបូររបស់គ្រួសារតូចពួកគេ ជាមួយនឹងការរស់នៅចាយជីវិតយ៉ាងហាយសូរជិះសុទ្ធរថយន្តទំនើបៗ ជាពិសេសប្រើប្រាស់របស់របរម៉ាកល្បីគរពេញផ្ទះ។
យ៉ាងណាមិញ ទន្ទឹមនឹងភាពស៊ីវិល័យយ៉ាងសម្បូរសប្បាយនេះ តារាស្រីអភិជន គង់ ចាន់ស្រីមុំ ក៏ត្រូវបានមហាជនលាន់មាត់សរសើរពីវាសនារបស់អ្នកនាង ដែលសំណាងគ្រប់រឿង ដោយមិនត្រឹមតែមានកេរ្តិ៍ឈ្មោះល្បី មានលុយចាយពេញដៃទេ ហើយសូម្បីតែជីវិតគូក៏អ្នកនាង គង់ ចាន់ស្រីមុំ ត្រូវបានមហាជនលាន់មាត់សសរសើរថាមានសំណាងដែរ។
ជាក់ស្តែងថ្មីៗនេះ អ្នកនាង គង់ ចាន់ស្រីមុំ បានចែករំលែកវីដេអូរបស់អ្នកគាំទ្រ ដែលបានថតនាងកំពុងធ្វើបទសម្ភាសលើឆាក និង មានស្វាមីរបស់អ្នកនាងពីក្រោយខ្នង កំពុងតែញញឹមសម្លឹងមើលភរិយាពោរពេញដោយសុភមង្គល។ លើសពីនោះ អ្នកនាង គង់ ចាន់ស្រីមុំ បានរៀបរាប់ថា៖ «បុរសម្នាក់នេះ តែងតែញញឹមពីក្រោយភាពជោគជ័យរបស់ខ្ញុំជានិច្ច! Kem Seyha ហើយគាត់ក៏ជាកម្លាំង និង ជាគ្រប់យ៉ាងពីក្រោយភាពជោគជ័យរបស់ខ្ញុំរហូតមក។ អរគុណ fans ដែលបានផ្តិតយករូបភាពស្នាមញញឹមមួយ ដែលមានក្តីសុខបំផុតសម្រាប់ខ្ញុំ»៕
សូមទស្សនាវីដេអូខាងក្រោម៖