ខំលាក់ឡើងយូរ Jungkook បែរភ្លាត់ស្នៀតបែកធ្លាយគណនី Tiktok ផ្ទាល់ខ្លួនឱ្យអ្នកគាំទ្រស្គាល់
កាលពីថ្ងៃទី ១ ខែសីហា ឆ្នាំ ២០២៣ កន្លងទៅនេះ Jungkook សមាជិកកូនពៅក្នុងក្រុមចម្រៀង BTS បានធ្វើឱ្យអ្នកគាំទ្រស្ទើរពាសពេញពិភពលោក ព្រមទាំងខ្លួនលោកផ្ទាល់សម្ដែងការហួសចិត្តជាខ្លាំង ក្រោយលោកបានភ្លាត់ស្នៀតធ្វើឱ្យបែកធ្លាយគណនី Tiktok ផ្ទាល់ខ្លួនរបស់លោកដែលខំលាក់មកជាយូរ នៅក្នុងបណ្ដាញសង្គម Weverse។
ជាក់ស្ដែង មូលហេតុដែលធ្វើឱ្យបែកធ្លាយនោះ គឺដោយសារតែ Jungkook បានចែករំលែក Link វីដេអូ Tiktok ដែល Jay និង Jungwon សមាជិកក្រុម Enhypen បាន Cover បទចម្រៀងរបស់ខ្លួនដែលមានចំណងជើងថា Seven ចូលទៅក្នុងបណ្ដាញសង្គម Weverse។ បន្ទាប់មកក៏លោតចេញឈ្មោះគណនី Tiktok ផ្ទាល់ខ្លួនរបស់ Jungkook តែម្ដងដែលមានឈ្មោះថា «ian2anean»។
យ៉ាងណាមិញ បន្ទាប់ពីគណនីរបស់ខ្លួនត្រូវបានអ្នកគាំទ្រលើកយកមកលេងសើច និង សម្រុកចូលទៅ Follow ស្រាប់តែ សាមីខ្លួនផ្ទាល់ពោលគឺ Jungkook ក៏បានដូរឈ្មោះទៅជា «letjungcook7» ព្រមទាំងបង្ហោះសារមួយប្រាប់អ្នកគាំទ្ររបស់ខ្លួនវិញថា ៖ «ឈប់បង្កើត memes រឿងឈ្មោះ Ian ទៀតទៅ» ហើយថែមទាំងសរសេរក្នុង Bio របស់លោកថា ៖ «ឈប់លេងសើចទៀតទៅ»៕