អាយុជិត ៥០ ឆ្នាំហើយ តាវ មិញសឺ នៅតែជះភាពសង្ហាខ្លាំង ទាក់ចិត្តហ្វេននារីៗឱ្យជ្រួលបេះដូង
មិនមែនជាលើកទីមួយនោះទេ ដែលក្រុមអ្នកគាំទ្រទូទាំងអាស៊ី បានសម្តែងការភ្ញាក់ផ្អើលនឹងភាពសង្ហារបស់តារាចម្រៀង និង សម្ដែងជើងចាស់តៃវ៉ាន់ Jerry Yan ដែលជាតួឯកប្រុសប្រចាំរឿងល្បី «Meteor Garden» ឆ្នាំ ២០០១ នោះ។
មកទល់នឹងពេលនេះ Jerry ឈានចូលវ័យ ៤៦ ឆ្នាំទៅហើយ ប៉ុន្តែតួឯកប្រុស F4 រូបនេះ នៅតែជះភាពសង្ហា និង មុខមាត់មិនចាស់ទៅតាមវ័យនោះឡើយ ជាពិសេសកាលពីពេលថ្មីៗនេះ លោកបានធ្វើឱ្យក្រុមអ្នកគាំទ្រភ្ញាក់ផ្អើលជាថ្មីម្តងទៀត ដោយនឹកស្មានមិនដល់។
ជាក់ស្ដែង ថ្មីៗនេះ រូបថតរបស់លោក ត្រូវបានគេចែកចាយពេញក្នុងបណ្តាញសង្គម ដែលមើលទៅ Jerry Yan ហាក់នៅវ័យក្មេងដូចកាលពីលោកសម្ដែងក្នុងរឿង F4 កាលឆ្នាំ ២០០១ ដូច្នោះដែរ មិនប្រែប្រួលសោះ ទោះកន្លងទៅអស់ ២២ ឆ្នាំក៏ដោយ។
លើសពីនេះ ភាពសង្ហាបែបសម័យបច្ចុប្បន្នរបស់លោក ធ្វើឱ្យក្រុមអ្នកគាំទ្រក្នុងអ៊ីនធឺណេតលាន់មាត់មិនដាច់ថា លោកអាយុជិត ៥០ ឆ្នាំហើយ នៅតែសង្ហានៅក្មេងដដែល រហូតមានមតិខ្លះទៀតលួចច្រណែននឹងភាពសង្ហារបស់លោកទៀតផង៕