អាយុខុសត្រូវគ្នា ១៤ ឆ្នាំ តែ Pun Pun និង គូស្នេហ៍ស្រឡាញ់គ្នាស្អិតដូចស្ករ មកទល់ពេលនេះ ៦ ឆ្នាំហើយ
អស់រយៈពេល ៦ ឆ្នាំមកហើយ ដែលតារាស្រីស្រស់ Punpun Sutatta និង ហាយសូរជំនួញប្រាក់លានលោក Bright Anan បានទាក់ទងគ្នា។ ក្នុងរយៈពេលដ៏យូរអង្វែងនេះ គេតែងសង្កេតឃើញគូស្នេហ៍នេះល្អូកល្អិននឹងគ្នាណាស់ ថ្វីដ្បិតមានអាយុខុសគ្នារហូតទៅដល់ ១៤ ឆ្នាំក៏ដោយ។
កន្លងមក ស្រីស្រស់ Pun Pun ធ្លាប់មានសង្សារវ័យក្មេងដែលមានអាយុស្របាលៗគ្នាដែរ តែគេឃើញថាទំនាក់ទំនងនោះបែរជាឆាប់ប្រេះស្រាំទៅវិញ។ ដោយមើលឃើញពីទំនាក់ទំនងមិនស្ថិតស្ថេរនៃស្នេហាក្មេងខ្ចីដូចគ្នា ស្រីស្រស់រូបនេះ ក៏ចាប់ផ្តើមស្នេហ៍ជាមួយនឹងបុរសដែលមានអាយុចំណាស់ជាងខ្លួន។
តួយ៉ាង កាលពីពេលថ្មីៗនេះកន្លងទៅ តារាស្រី Pun Pun បានចេញមកទម្លាយពីទំនាក់ទំនងនាង និង សង្សារថា ៖ «ឆ្នាំនេះ ជាឆ្នាំទី ៦ ហើយអ្នកទាំងពីរស្រឡាញ់គ្នា។ ក្នុងនោះ នាងសង្កេតឃើញថា ស្នេហាអ្នកទាំងពីរកាន់តែផ្អែមល្អែមឡើង មិនមានបញ្ហារកាំរកូសនោះទេ។ ដោយឡែក សម្រាប់រឿងរៀបការវិញ នៅពេលនេះនាងពុំទាន់គិតឡើយ ព្រោះថានាងក៏នៅអាយុតិច ដូចនេះរង់ចាំឱ្យចាស់ទុំជាងនេះបន្តិចសិន ស៊ឹមគិតគូរ ណាមួយម៉ាក់ប៉ាក៏មិនបានប្រញាប់ដែរ»៕