ឥទ្ធិពល Taylor Swift! ច្រៀងបទ «Shake It Off» នៅ Seattle ថ្ងៃមុន ហ្វេនហក់លោតតាម ឡើងរញ្ជួយដី ២.៣ រ៉ិចទ័រ
តារាចម្រៀង Taylor Swift កាលពីសប្ដាហ៍មុន បានធ្វើឱ្យមហាជនជាច្រើនភ្ញាក់ផ្អើលខ្លាំង នៅពេលដែលរូបនាងសម្ដែងបទ «Shake It Off» ក្នុងការប្រគំតន្ត្រីនៅក្រុង Seattle ធ្វើឱ្យអ្នកគាំទ្រហក់លោតច្រៀនរាំតាម រហូតធ្វើឱ្យដីនៅទីនោះរញ្ជួយ ប្រៀបដូចគ្រោះរញ្ជួយដី ២.៣ រ៉ិចទ័រ។
កាលពីថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២៣ កន្លងទៅ តារាចម្រៀង Taylor Swift បានធ្វើការប្រគំតន្ត្រីនាពហុកីឡដ្ឋាន Lumen Field ក្នុងក្រុង Seattle សហរដ្ឋអាមេរិក ដែលមានអ្នកគាំទ្រចូលរួមប្រមាណជាង ១៤ ម៉ឺននាក់។
យ៉ាងណាមិញ ខណៈពេល Taylor Swift ច្រៀងដល់បទ «Shake It Off» ស្រាប់តែអ្នកគាំទ្ររបស់នាង បានសប្បាយមួយអស់ដៃហក់លោតរាំផងច្រៀងតាមផង បណ្ដាលឱ្យដីនៅកន្លែងនោះរញ្ជួយ ប្រៀបដូចគ្រោះរញ្ជួយដីកម្រិត ២.៣ រ៉ិចទ័រ។
បើតាមលោកស្រី Jackie Caplan Auerbach ដែលជាអ្នកជំនាញផ្នែករញ្ជួយដី បានថ្លែងប្រាប់សារព័ត៌មាន CNN ថា៖ «ខ្ញុំបានប្រមូលទិន្នន័យពីការប្រគំតន្ត្រីនៅយប់នោះ ហើយក៏កត់សម្គាល់ឃើញថា វាពិតជាមានរលករញ្ជួយដីដូចនឹងគ្រោះរញ្ជួយដីពិតមែន»។ សូចចុចទីនេះ ដើម្បីទស្សនាវីដេអូ ៖