(វីដេអូ) អ្នកគាំទ្រនាំគ្នាក្នាញ់! នូ ឧសភា ញ៉េះញ៉ោះដាក់ស្រីស្អាត ស៊ីន យូប៊ីន ស្វីតដូចសង្សារ
ច្រើនលើកច្រើនសាមកហើយ ដែលតារាចម្រៀង និង សម្ដែងប្រុសរូបសង្ហា នូ ឧសភា បង្ហាញកាយវិការញ៉េះញ៉ោះដាក់ស្រីស្អាត ស៊ីន យូប៊ីន ប្រៀបដូចពួកគេទាំងពីរគឺជាគូស្នេហ៍នឹងគ្នា។
លើកនេះកាន់តែខ្លាំងដៃ ស៊ីន យូប៊ីន បានបង្ហោះសកម្មភាពរបស់នាង និង នូ ឧសភា នៅលើ IG Story បង្ហាញឱ្យឃើញម្ចាស់បទ «ព្រងើយ» រូបនេះ កំពុងញ៉េះញ៉ោះដាក់នាង ពេលពួកគេទាំងពីរសម្រាកពីការថតរឿងថ្មី «ដឹកបេះដូងរកស្នេហ៍»។
មានអ្នកគាំទ្រជាច្រើន បានបញ្ចេញមតិពេញចិត្តពេលឃើញសកម្មភាពតារាប្រុសស្រីពីរដួងនេះ ស្និទ្ធស្នាលលេងសើចជាមួយគ្នា តែយ៉ាងណា យូប៊ីន មានប្រុសសង្ហា វៃហាំង ជាម្ចាស់ចិត្តរួចរាល់ហើយ។ សូមចុចទីនេះ ដើម្បីទស្សនាវីដេអូ ៖