(វីដេអូ) អ្នកគាំទ្រអាណិតខ្លាំង ក្រោយឃើញសភាព ស្វែង សុជាតា ដេកស្ដូកដាក់អុកស៊ីសែនពេលថតចប់ភ្លាម
ថ្មីៗនេះ មហាជនលើបណ្ដាញសង្គម ជាពិសេសអ្នកគាំទ្ររបស់តារាសម្ដែងស្រីអ្នកនាង ស្វែង សុជាតា បានផ្ទុះការភ្ញាក់ផ្អើល និង បង្ហាញក្ដីបារម្ភអាណិតខ្លាំង បន្ទាប់ពីបានឃើញសភាពរបស់អ្នកនាងធ្លាក់ខ្លួនឈឺដេកស្ដូកស្ដឹងដាក់អុកស៊ីសែនក្នុងមន្ទីរពេទ្យ ក្រោយបញ្ចប់ការងារថត។
ក្នុងនោះ អ្នកនាង ស្វែង សុជាតា មិនបានបញ្ជាក់ឱ្យដឹងថាអ្នកនាងមានជំងឺអ្វីឡើយ ដោយគ្រាន់តែបានបង្ហោះរូបភាពបន្ទាប់ពីបានធូរស្រាលពីជំងឺ ដោយរៀបរាប់ពីស្ថានភាពពេលធ្លាក់ខ្លួនឈឺនោះថា ៖ «ស្នាមញញឹមគ្រាន់តែជាការសម្តែងពេលខ្លះ ទោះឈឺយ៉ាងណាតែធាតុពិតបន់ឱ្យតែចប់កាងារនឹងអាលរត់ចូលពេទ្យ អរគុណបង សំ ប៉ូលីដា ដែលយកអូនមកពេទ្យទាន់ អរគុណបងជំទាវ រីយ៉ា និង So riya ដែលជួយសង្រោ្គះបឋមមុនមកដល់ពេទ្យ»។
ក្រោយឃើញបែបនេះ មហាជនអ្នកគាំទ្រ ក៏ដូចជាអ្នកសិល្បៈរួមអាជីពជាច្រើនបានបង្ហាញក្ដីបារម្ភសួរសុខទុក្ខដល់តារាម្ដែងស្រីរូបនេះ ព្រមទាំងជូនពរដល់រូបនាងឆាប់ជាសះស្បើយពីជំងឺផងដែរ៕
សូមទស្សនាវិដេអូខាងក្រោម៖