(វីដេអូ) បេក្ខភាព Cambodian Idol Junior សឹម ច័ន្ទរតន៍ និង សំ លីដា ផ្ទុះសរសើរខ្លាំងក្នុងវគ្គ Live Show
នៅរាត្រីថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ ២០២៣ កន្លងទៅនេះ កម្មវិធី Cambodian Idol Junior រដូលកាលទី ២ បានឈានដល់វគ្គ Live show ពាក់កណ្ដាលផ្ដាច់ព្រ័ត្រហើយ ដែលកាន់តែកៀកវេលាដ៏រំភើបដោយនឹងរកឃើញម្ចាស់ពានប្រចាំរដូវកាលថ្មីនៅសប្ដាហ៍ក្រោយនេះហើយ។
ដោយឡែក ក្នុងរាត្រីនៃវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនេះដែរ កម្មវិធីបានតម្រូវឱ្យបេក្ខភាពចាប់ដៃគូគ្នាច្រៀង ដែលឃើញថាលើបណ្ដាញសង្គមផ្ទុះចាប់អារម្មណ៍ខ្លាំងលើបេក្ខភាពដ៏ឆ្នើមមួយគូ គឺកុមារា សឹម ច័ន្ទរតន៍ និង កុមារី សំ លីដា ធ្វើបានល្អខ្លាំងក្នុងវគ្គនេះ ដែលបានបកស្រាយបទ «គូរស្នេហ៍សំណាងជាងគេ» ពីរោះព្រឺរសម្បុរ។
ជាមួយគ្នានោះ វីដេអូដែលបេក្ខភាពជើងខ្លាំងទាំងពីររូបនេះ បង្ហាញសកម្មភាពកំពុងត្រូវបានមហាជនអ្នកគាំទ្រធ្វើការចែករំលែកពាសពេញបណ្ដាញសង្គម ដោយភ្ជាប់ជាមួយនឹងពាក្យសរសើរ និង ជូនពរ ជាពិសេសរំពឹងខ្ពស់ថាអ្នកទាំងពីរមានម្នាក់ដែលអាចក្លាយជាម្ចាស់ពានប្រចាំរដូវកាលនេះផងដែរ៕
សូមចូលទស្សនាវីដេអូខាងក្រោម៖