(វីដេអូ) កំពុងឈរច្រៀងសុខៗ Cardi B ត្រូវគេជះទឹកដាក់ ប៉ះអីនាងលេងមួយក្បាលមេក្រូទៅវិញ
អាចនិយាយបានថា នេះជារឿងមួយដែលធ្វើឱ្យទស្សិកជនជាច្រើនភ្លឺភ្នែកយ៉ាងខ្លាំង ដោយសារតែកាលពីពេលថ្មីៗនេះ តារារ៉េបអាមេរិក Cardi B បានធ្វើការប្រគំតន្រ្តីមួយនៅ Las Vegas សហរដ្ឋអាមេរិក ហើយបានជួបហេតុការណ៍ដ៏ហួសចិត្តមួយដែលអ្នកគាំទ្របានធ្វើរឿងមិនសមរម្យមកលើនាង ខណៈកំពុងច្រៀងសម្ដែងនៅលើឆាកតន្រ្តី។
នេះបើតាមការបង្ហោះវីដេអូសកម្មភាពរបស់ Cardi B តាមរយៈហ្វេសប៊ុកផេកមួយកំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងពីសំណាក់អ្នកនិយមលេងក្នុងបណ្តាញសង្គម ដោយបានឃើញទិដ្ឋភាពច្បាស់ៗតែម្ដង នៅពេលដែលតារារ៉េបវ័យ ៣០ឆ្នាំរូបនេះ ត្រូវបានអ្នកទស្សនាមួយរូបបានជះទឹកលាយទឹកកកស្រោចលើខ្លួននាង ប៉ុន្តែទោះជាយ៉ាងណា តារារ៉េបរូបនេះ ក៏មិនបាននៅស្ងៀមដែរ ភ្លាមនោះនាងបានគប់ក្បាលមេក្រូមួយទំហឹងទៅលើអ្នកដែលជះទឹកដាក់នាង គ្មានបន្ថយដៃនោះឡើយ។
យ៉ាងណាមិញ ហេតុការណ៍ដ៏ក្តៅគគុកមួយនេះ បានធ្វើឱ្យទស្សនិកជនចោមរោមតាមមើលមិនដាក់ភ្នែក រហូតដល់វីដេអូមួយនេះត្រូវបានគេចែកចាយពេញនៅលើអ៊ីនធឺណេត៕
ទស្សនាវីដេអូខាងក្រោមនេះ៖