អតីតគូស្នេហ៍ Dong Zijian និង Sun Yi នៅតែចំណាយពេលមើលថែកូនស្រីរួមគ្នា ទោះលែងលះហើយ
ដូចដែលប្រិយមិត្តអ្នកគាំទ្រវិស័យកម្សាន្តចិនបានដឹងមកហើយអំពីអតីតគូស្នេហ៍តារាសម្ដែងចិនដ៏ល្បី Dong Zijian និង Sun Yi ដែលពួកគេបានសម្រេចចិត្តលែងលះគ្នានៅឆ្នាំ ២០២២ ដោយនៅជាប់មានចំណងដៃកូនស្រីមួយនាក់។
យ៉ាងណាមិញ បន្ទាប់ពីតារាទាំងពីរបានផ្តាច់ចំណងអាពាហ៍ពិពាហ៍ជាមួយគ្នាអស់មួយរយៈកន្លងមក រហូតមកដល់ពេលថ្មីៗនេះ នៅលើបណ្តាញសង្គម Weibo បានបង្ហាញរូបថតក្រុមគ្រួសាររបស់អតីតគូស្នេហ៍មួយគូនេះ ប្រទះឃើញពួកគេបានដឹកដៃកូនស្រីបណ្តើរដើរលេងនៅតាមសួនច្បារជាសាធារណៈ។
ទោះជាយ៉ាងណាក៏ដោយ នេះជាលើកដំបូងហើយ ដែលអ្នកគាំទ្ររបស់តារាទាំងពីរបានឃើញរូបថតជុំគ្រួសារបែបនេះជាសាធារណៈ បន្ទាប់ពីបានប្រកាសលែងលះគ្នា ហើយក៏សង្ឃឹមថា Dong Zijian និង Sun Yi អាចវិលត្រឡប់មកផ្សះផ្សាគ្នាម្ដងទៀតដើម្បីសាងគ្រួសារដ៏កក់ក្តៅឱ្យកូនស្រីរបស់ពួកគេវិញផងដែរ៕