(វីដេអូ) មិនដល់ ២៤ ម៉ោង! រ៉ូស ចេញមុខសុំទោស ឃុំ ប៉ុណ្ណាដែត និង ក្រុមគ្រួសារ ដោយលើកហេតុផលខ្លួនហ៊ានជេរយ៉ាងនេះ
កាលពីទី ២៨ ខែកក្កដា ឆ្នាំ ២០២៣ កន្លងទៅ លោក ឃុំ ប៉ុណ្ណាដែត បានបង្ហោះសារជាបន្តបន្ទាប់លើកហេតុផលជុំវិញការចែករំលែករឿងពាក្យថា «តារា» ក្រោយពីឃើញសារតិះដៀលដល់ខ្លួនពីសំណាក់ រ៉ូស ដោយក្នុងសារទាំងនោះលោកបាននិយាយថា លោកមិនបានប៉ះពាល់ ឬ ចង់សំដៅទៅលើ រ៉ូស ឡើយ។ លោកបានបញ្ជាក់ដែរថា ការបង្ហោះនោះគឺលោកមានគោលបំណងតែម្យ៉ាង ដើម្បីចែករំលែក និង ណែនាំដល់សិល្បៈជំនាន់ក្រោយក្នុងនាមជារៀមច្បងប៉ុណ្ណោះ។
យ៉ាងណាមិញ ក្រោយឃើញ រ៉ូស តិះដៀលដោយពាក្យធ្ងន់ៗនោះ នៅយប់ថ្ងៃដដែល លោក ឃុំ ប៉ុណ្ណាដែត និង ភរិយាគឺអ្នកនាង យក់ ឋិតរដ្ឋា ព្រមទាំងអ្នកនាង ហង្ស សុជាតា បានធ្វើការឡាយបញ្ជាក់ជាថ្មីលើផេកហ្វេសប៊ុកផ្លូវការរបស់តារាប្រុសស្រីទាំង ៣ រឿងសារដែលលោក ឃុំ ប៉ុណ្ណាដែត បានបង្ហោះ ហើយក៏ធ្វើការឆ្លើយតបចំពោះការប្រើពាក្យសមរម្យរបស់ រ៉ូស មកលើលោកជាមួយពាក្យប្រមាថ និង ដាក់ទំនាយកូនៗរបស់លោក ដែរថា ៖ «…ពូកែរិះគន់គេ ប្រមាថមើលងាយគេ ប្រយ័ត្នកម្មពារកូនហែងកើតមកអត់ដៃអត់ជើង ឬពិការខួរក្បាល»។
ក្នុងការឡាយនោះ លោក ឃុំ ប៉ុណ្ណាដែត បានបញ្ជាក់ម្តងហើយម្តងទៀតថា ៖ «លោកទុកពេលឱ្យ រ៉ូស ២៤ ម៉ោង ចេញមុខសុំទោសកូនៗរបស់លោក ពោលគឺមិនបាច់សុំទោសលោកទេ សុំទោសតែកូនៗលោកបានហើយ ព្រោះ រ៉ូស ប្រើពាក្យសម្តីធ្ងន់ៗ អា ហែង ដាក់លោក លោកមិនប្រកាន់ខឹងទេ ប៉ុន្តែ រ៉ូស បានប្រមាថដាក់ទំនាយក្មេងៗ»។ ក្នុងនោះ លោក ឃុំ ប៉ុណ្ណាដែត បន្តថា៖ «បើសិនជា រ៉ូស មិនចេញមុខសុំទោសកូនៗរបស់លោកជាសាធារណៈទេ លោកនឹងប្រើតាមនីតិវិធីច្បាប់ហើយ»។
ដោយឡែក ងាកទៅកាន់ អ្នកនាង យក់ ឋិតរដ្ឋា ជាភរិយាវិញនោះ ហាក់មិនសុខចិត្តនោះឡើយ អ្នកនាង បានឆ្លើយតបទៅស្វាមីនៅក្នុងការឡាយភ្លាមៗថា៖ «រ៉ូស ក៏ត្រូវសុំទោសស្វាមីរបស់ខ្លួនដែរ ព្រោះ រ៉ូស ប្រើពាក្យជេរប្រមាថមិនសមរម្យដល់លោក ឃុំ ប៉ុណ្ណាដែត សុទ្ធតែ អា ហែង ទាំងដែលស្វាមីរបស់អ្នកនាងមិនបានជេរ រ៉ូស ឬ លើកឈ្មោះ រ៉ូស មកនោះទេ។ ដូច្នេះ ក្នុងនាមជាភរិយា អ្នកនាងមិនសុខចិត្តត្រឹមតែឱ្យ រ៉ូស ចេញមុខសុំទោសតែកូនៗទេ»។
ក្រោយការបញ្ជាក់ច្បាស់ៗទុកពេល ២៤ ម៉ោង ឱ្យ រ៉ូស ចេញមុខមកសុំទោសហើយនោះ នៅព្រឹកថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ ២០២៣ នេះ កញ្ញា អាណា រ៉ូស ក៏បានបង្ហោះវីដេអូសុំទោសដល់លោក ឃុំ ប៉ុណ្ណាដែត និង អ្នកនាង យក់ ឋិតរដ្ឋា ព្រមទាំងកូនៗរបស់តារាប្រុសស្រីទាំង ២ ផងដែរ។
អាណា រ៉ូស បានបង្ហោះវីដេអូ និង បញ្ជាក់ហេតុផល ២ យ៉ាង ថា៖ «ទី ១ រ៉ូស ចេញមកសុំទោសរៀមច្បងទាំង ២ ក៏ព្រោះតែភ័ន្តច្រឡំថា លោក ឃុំ ប៉ុណ្ណាដែត បង្ហោះសារចង់សំដៅមកនាង ទើបនាងខឹងជេរបែបនេះ។ ទី ២ រ៉ូស សុំឱ្យរៀមច្បងកុំប្រកាន់ខឹងដល់នាង ក៏ព្រោះមួយរយៈនេះនាងប៉ះពាល់ផ្លូវចិត្តខ្លាំងពេក ទើបមានរឿងអីមិនបានគិតដិតដល់ អារម្មណ៍ឆេវឆាវលឿន»។
ជាងនេះទៅទៀត នៅលើ Caption អាណា រ៉ូស ក៏បានរៀបរាប់ថា៖ «សុំទោសរៀមច្បងទាំង ២ បងដែត និង បងរដ្ឋា! បើសិនជាអាចជួយបង្រៀនឱ្យខ្ញុំច្រៀងបានពីរោះជាងមុនផង ខ្ញុំចង់ឱ្យពេលចំរៀងខ្ញុំចេញមក ពីរោះដូចបងចឹង។ ខ្ញុំនឹងខំហាត់ច្រៀងឱ្យល្អដូចបង។ ហើយចង់c over បទ ចិត្តស្រី របស់បង មកជាបទ ចិត្តប្រុស វិញព្រោះកន្លងមកប្រុសបោកខ្ញុំរហូត»៕