រឿងភាគទាំង ២ របស់ Zhao Lusi ដណ្តើមតំណែងលេខមួយនៅលើ Netflix ទាញបានការគាំទ្រខ្លាំង
ប្រិយមិត្តគាំទ្រវិស័យភាពយន្តចិន ពិតជាបានស្គាល់ហើយ តារាសម្ដែងស្រីរូបស្រស់ Zhao Lusi ដែលជាតារាជំនាន់ថ្មីកំពុងរះយ៉ាងត្រចះត្រចង់ឡើងគួរឱ្យចាប់អារម្មណ៍ជាខ្លាំង ដោយសារតែនាងមានពហុជំនាញសិល្បៈច្រើនប្រភេទ និង ពោរពេញដោយសមត្ថភាពពេញខ្លួនទាំងវ័យក្មេង។
ក្នុងនោះដែរ ជារៀងរាល់ឆ្នាំ Zhao Lusi តែងតែមានស្នាដៃចេញជាបន្តបន្ទាប់សម្រាប់អ្នកគាំទ្រចូលចិត្តតាមដានរឿងភាគថ្មីៗរបស់នាងថតសម្តែង ដូចជាក្នុងឆ្នាំ ២០២៣ នេះ តារាស្រីវ័យ ២៤ ឆ្នាំរូបនេះ បានធ្វើឱ្យអ្នកគាំទ្រ និង ទស្សនិកជនភាគច្រើនមានការពេញចិត្តពេញថ្លើមយ៉ាងខ្លាំង ទៅលើរឿងភាគរបស់នាងកំពុងល្បីទូទាំងអាស៊ី។
ហើយមករហូតមកដល់ពេលនេះ ក៏មានដំណឹងដ៏ល្អសម្រាប់ក្រុមអ្នកគាំទ្ររបស់តារាស្រីរូបផងដែរ គឺ Zhao Lusi ត្រូវបានគេប្រកាសថានាងបានក្លាយជាតារាសម្ដែងជនជាតិចិនដំបូងគេដែលបំបែកបានកំណត់ត្រាថ្មីដោយរឿងចំនួន ២ របស់នាង គឺ «Who Rules the World» និង «Hidden Love» បានឈរនៅតារាងលេខមួយរបស់ Netflix៕