ទីបំផុត! Go Eun Ah ដោះបង់រុំច្រមុះចេញបង្ហាញសម្រស់ជាថ្មី ក្រោយរងរបួសពីការវះកាត់ខុសលើកមុន
ទីបំផុត តារាសម្ដែងស្រី Go Eun Ah បានបង្ហាញមុខជាសាធារណៈហើយ ក្រោយរុំបង់ច្រមុះអស់ច្រើនខែ បន្ទាប់ពីការធ្វើវះកាត់កែសម្ផស្សខុសកាលពីឆ្នាំ ២០២២ ដែលធ្វើឱ្យនាងខកចិត្តយ៉ាងខ្លាំង ដូច្នេះហើយទើបបានជានាងសម្រេចចិត្តកែកុនច្រមុះម្ដងទៀត។
យ៉ាងណាមិញ មកដល់ថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ ២០២៣ កន្លងទៅនេះ តារាស្រីរូបនេះបានបង្ហាញមុខជាថ្មីតាមរយៈ YouTube របស់បងប្រុសរបស់នាង ដែលធ្វើឱ្យទស្សនិកជនមើលឃើញពីច្រមុះទើបវះកាត់ថ្មីនៅហើមមិនទាន់ជាសះស្បើយទាំងស្រុងនោះទេ។
នៅពេលដែល Go Eun Ah បានបើកបង់រុំចេញនៅមុខក្រុមគ្រួសារ ស្រាប់តែឪពុករបស់នាងបានបង្ហាញអារម្មណ៍ពេញចិត្តខ្លាំង ចំពោះការវះកាត់កែសម្ផស្សនៅលើកនេះ បើទោះជាមុខរបួសនៅមានទាន់សះក៏ដោយ ប៉ុន្តែលទ្ធផលច្រមុះកែកុនថ្មីរបស់ Go Eun Ah ដែលបានចំណាយពេលរង់ចាំអស់យ៉ាងយូរ អាចធ្វើឱ្យគ្រួសាររបស់នាងអស់បារម្ភបន្តិចហើយ៕