ក្នាញ់ចិត្តពេក ស្រេន វុធថា បង្ហោះផាំងដាក់អ្នកតាំងខ្លួនជាអ្នកល្បី ជេរប្រមាថ ថតរឿងមិនសមរម្យ ថាជាដង្កូវក្នុងលាមក
ថ្មីៗនេះ មហាជនអ្នកគាំទ្រលើបណ្ដាញសង្គមកំពុងចាប់អារម្មណ៍ខ្លាំងពីការបង្ហោះរបស់តារាសម្ដែងប្រុស ស្រេន វុធថា ដែលបាននិយាយទាក់ទងនឹងមនុស្សមួយចំនួនតាំងខ្លួនជាអ្នកល្បី និង បានផលិតរឿងដែលមិនសមរម្យបង្ហោះលើបណ្ដាញសង្គម ដែលធ្វើឱ្យប៉ះពាល់ដល់តម្លៃសិល្បៈ ប្រសិនបើក្រសួងនៅតែបន្តមិនអើពើ។
សារនោះ លោក ស្រេន វុធថា បានសរសេរបង្ហោះលើហ្វេសប៊ុករៀបរាប់ថា ៖ «បើខាងក្រសួងនៅតែមិនអើពើទៀត សិល្បៈនឹងត្រូវអន់ថយ ដោយសារពពួកតាំងខ្លួនជាអ្នកល្បី ជេរប្រមាថ ថតរឿង មិនសមរម្យមិនបានឆ្លងដល់ក្រសួងត្រឹមត្រូវ ហើយខ្ញុំសូមហៅអ្នកទាំងនោះ គឺជាដង្កូវក្នុងអាចម៍»។
ក្រោយឃើញការបង្ហោះរបស់តារាសម្ដែងប្រុស ស្រេន វុធថា លើកឡើងបែបនេះ មហាជនអ្នកគាំទ្រលើបណ្ដាញសង្គមជាច្រើន ក៏ដូចជាអ្នកសិល្បៈមួយចំនួនបានចាប់អារម្មណ៍ចែករំលែក និង ចូលបញ្ចេញមតិវែកញែករៀងៗខ្លួន ព្រមទាំងអ្នកខ្លះបានបង្ហាញការគាំទ្រចំពោះការលើកឡើងរបស់លោក ស្រេង វុធថា ផងដែរ៕