ភ្ញាក់ផ្អើល! មាស សម្ផស្ស ក្ដៅស្លឹកត្រចៀក បង្ហោះសារក្ដែងៗដូចមានរឿងត្រូវប្ដឹងផ្ដល់ដល់តុលាការផង
តារាសម្ដែងស្រីដ៏ឆ្នើម មាស សម្ផស្ស បានធ្វើឱ្យមហាជនអ្នកលេងបណ្ដាញសង្គមភ្ញាក់ផ្អើលជាខ្លាំង ដោយនៅរសៀលថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ ២០២៣ នេះ មាស សម្ផស្ស បានបង្ហោះសារក្ដៅគគុកមួយ ហាក់ដូចជាកំពុងមានទំនាស់ជាមួយបុគ្គលម្នាក់ណា និង ត្រូវមានរឿងប្ដឹងផ្ដល់ដល់តុលាការទៀតផង។
ក្នុងនោះ មាស សម្ផស្ស បានរៀបរាប់ថា រឿងរ៉ាវរវាងអ្នកនាង និង បុគ្គលនោះ បានបញ្ចប់ជិត ១០ ឆ្នាំហើយ ដោយកន្លងមកនាងមិនដែលគុំគួនអ្វីឡើយថា ៖ «ចូលចិត្តកំដរតើ នៅសុខៗគេមករករឿងមុនជិត ១០ ឆ្នាំមកនេះ ខ្ញុំមិនដែលគុំកួន ខ្ញុំមិនដែលរំខានអ្នកឯងម្តងណាឡើយ កំហុសអ្នកឯងមកបោកប្រាស់ខ្ញុំ! ខ្ញុំអហោសិកម្មឱ្យ»។
លើសពីនេះ អ្នកនាង មាស សម្ផស្ស ក៏បានរៀបរាប់យ៉ាងម៉ឺងម៉ាត់ថា បុគ្គលនោះបានបោកប្រាស់ទំនុកចិត្ត បោកលុយ និង បំផ្លាញ់ពេលវេលារបស់នាង តែនាងនៅតែឱ្យគេរស់នៅបានសុខ។ តាមការបង្ហោះរបស់តារាសម្ដែងស្រីរូបនេះ ថែមទាំងរំលេចពីរឿងរ៉ាវមួយនេះ ទំនងជាត្រូវប្ដឹងផ្ដល់ដល់តុលាការជាអ្នកដោះស្រាយបញ្ចប់រឿងទៀតផង៕