ក្តៅៗ! Kris Wu ដាក់ពាក្យប្តឹងឧទ្ធរណ៍ជុំវិញក្តីក្ដាំរបស់ខ្លួន ក្រោយត្រូវគេកាត់ទោសឱ្យជាប់ពន្ធនាគារ ១៣ ឆ្នាំ
យោងតាមការចុះផ្សាយរបស់សារព័ត៌មានចិន កាលពីពេលថ្មីៗនេះ តុលាការបានចាប់ផ្តើមពិចារណាលើពាក្យបណ្តឹងឧទ្ធរណ៍របស់លោក Kris Wu ដែលជាតារាចម្រៀង និង តារាសម្ដែងចិនកាត់កាណាដា ត្រូវបានជាប់ទោសពីបទបំពានផ្លូវភេទឱ្យជាប់ពន្ធនាគារ ១៣ ឆ្នាំ។
បើតាមការឱ្យដឹងបន្ថែមពីតុលាការកម្រិតមធ្យមក្នុងក្រុងប៉េកាំង បានបង្ហើបឱ្យដឹងថា សវនាការលើបណ្តឹងឧទ្ធរណ៍មិនបានបើកចំហជាសាធារណៈនោះទេ ដើម្បីការពារឯកជនភាពរបស់ជនរងគ្រោះ ហើយសាលក្រមនឹងប្រកាសនៅពេលក្រោយទៀត។
យ៉ាងណាមិញ ស្ថានទូតកាណាដាក្នុងទីក្រុងប៉េកាំង ក៏បានជូនដំណឹងផងដែរអំពីការពិចារណាជាមុនពេលទទួលបណ្តឹងឧទ្ធរណ៍ពី Kris។ ចំណែកឯ តុលាការស្រុក Chaoyang ក្នុងទីក្រុងប៉េកាំង នឹងបានសម្រេចសាលក្រមដំបូងក្នុងខែវិច្ឆិកា ឆ្នាំ ២០២៣ ខាងមុខនេះ ហើយរឿងរ៉ាវដែលពាក់ព័ន្ធនឹង Kris គឺត្រូវបានគេបណ្តេញចេញពីប្រទេសចិន ក្រោយចេញពីពន្ធនាគារនៅប្រទេសចិនរយៈពេល ១៣ ឆ្នាំ៕