ភ្ញាក់ផ្អើល! An Na Rose ថា កំណើតកូនធ្វើឱ្យនាងឆេវឆាវ ចេះជេរបញ្ចោរគេ
រឿងអាស្រូវរបស់តារាសម្ដែង An Na Rose នៅតែត្រូវបានមហាជនអ្នកប្រើប្រាស់បណ្ដាញសង្គមបន្តលើកមកជជែកវែកញែក និង ជាប្រធានបទក្ដៅគគុកមួយ ត្រូវបានគេឯងចាប់អារម្មណ៍នៅឡើយ ជាពិសេសថ្មីៗនេះ An Na Rose ក៏បានប៉ះសង្រ្គាមពាក្យសម្ដីជាមួយសិល្បកររៀមច្បងមួយចំនួនទៀតផង។
ខណៈរឿងរ៉ាវអាស្រូវមិនទាន់រសាត់ពីការតាមដានរបស់មហាជនផង ស្រាប់តែនៅថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ ២០២៣ នេះ An Na Rose បានធ្វើឱ្យមហាជនភ្ញាក់ផ្អើលជាថ្មី ដោយនាងបានបង្ហោះសារហាក់អះអាងថា កំពុងមានទម្ងន់កូនក្នុងផ្ទៃហើយ។
An Na Rose បានបង្ហោះសារបញ្ជាក់ច្បាស់ៗថា មួយរយៈនេះនាងឆេវឆាវដោយសារតែកំណើតកូនក្នុងផ្ទៃថា ៖ «ទារកក្នុងផ្ទៃធ្វើឱ្យ mommy ឆេវឆាវកំណើតកូនគួរដាក់ឈ្មោះអីទៅកូនម៉ាក់?? Mommy ឥលូវចេះជេរបញ្ចោរគេ ធ្វើឱ្យ Mommy ប្រែ 100 ដឺក្រេ»៕