(វីដេអូ) ផ្អើលពេញ Tiktok! បុរសសង្ហារូបនេះ មានសំឡេងស្រដៀងនឹងអ្នកនាង ម៉េង កែវពេជ្ជតា បើច្រៀងជិតគ្នាអាចចាប់ច្រឡំ
ជារឿងដ៏ភ្ញាក់ផ្អើលបំផុតសម្រាប់អ្នកប្រើប្រាស់បណ្ដាញសង្គម Tiktok បន្ទាប់ពីបានឃើញវីដេអូរបស់បុរសសង្ហាម្នាក់ បានបកស្រាយចម្រៀងរបស់អ្នកនាង ម៉េង កែវពេជ្ជតា ហើយមានទឹកដមសំឡេង ស្រដៀងនឹងម្ចាស់ដើមខ្លាំង។
បុរសសង្ហាមានគណនី Tiktok ឈ្មោះ Be Visal បានបកស្រាយបទចម្រៀង «ឈឺចិត្តមានតែស្រា» ដែលជាសំនៀងដើមរបស់អ្នកនាង ម៉េង កែវពេជ្ជតា បង្ហោះនៅលើបណ្ដាញសង្គម Tiktok បានទាញការចាប់អារម្មណ៍ជាច្រើនពីបណ្ដាអ្នកប្រើប្រាស់បណ្ដាញសង្គមមួយនេះឱ្យចូលខំមិនព្រោងព្រាត ព្រោះសំឡេងរបស់ Visal គឺស្រដៀងគ្នាទៅនឹងសំឡេងរបស់ម្ចាស់ដើមខ្លាំងណាស់។
បើងាកទៅមើលការបញ្ចេញយោបល់ពីមហាជនអ្នកប្រើប្រាស់បណ្ដាញសង្គម Tiktok វិញ ឃើញថាមានមតិជាច្រើនបានលើកសរសើរទៅលើទឹកដមសំឡេងរបស់បុរសសង្ហារូបនេះ ថាពីរោះខ្លាំង និង ស្រដៀងម្ចាស់បទជាដើម ចំណែកខ្លះទៀត ក៏សឹងមិនជឿថា លោកអាចបកស្រាយបទចម្រៀងជាសំឡេងស្រី ថែមទាំងដូចទៅនឹងរាជិនីសំឡេង ម៉េង កែវពេជ្ជតា ខ្លាំងថែមទៀត។ សូមចុចទីនេះ ដើម្បីទស្សនាវីដេអូ ៖