(វីដេអូ) បាត់មុខខានឃើញយូរ តែ លី សុខណេត អតីតកូនក្រុម Coach កញ្ញា នៅតែច្រៀងពីរោះដដែល
ប្រិយមិត្តដែលបានតាមដានកម្មវិធី The Voice Cambodia រដូវកាលទី ១ ច្បាស់ជាចាំជាក់ជាពុំខាន បេក្ខភាពសំឡេងពីរោះម្នាក់ ឈ្មោះ លី សុខណេត ដែលជាកូនក្រុមរបស់ Coach ឱក សុគន្ធកញ្ញា ដោយពេលនេះ អតីតបេក្ខភាពឆ្នើមរូបនេះលែងប្រឡូកចូលលើវិថីសិល្បៈទៀតហើយ។
ទោះបីជាពុំប្រឡូកចូលក្នុងវិស័យសិល្បៈក៏ពិតមែន តែយូរម្តងគេឃើញអតីបេក្ខភាពរូបនេះបង្ហាញខ្លួនច្រៀងលេងជារឿយៗក្នុងគណនីហ្វេសប៊ុករបស់ខ្លួន ដែលតាមការកត់សម្គាល់នោះរូបគេនៅតែច្រៀងពីរោះដដែល មិនចាញ់ពេលនៅប្រឡងនោះឡើយ។
ជាក់ស្តែង ថ្មីៗនេះ លី សុខណេត បានបង្ហាញខ្លួនម្តងទៀត ដោយបានច្រៀងលេងកម្សាន្ត និង បានបង្ហោះក្នុងបណ្តាញសង្គម នូវចម្រៀងមួយបទ ដែលស្តាប់ទៅរូបគេនៅតែមានទឹកដមសំឡេងពីរោះ រហូតមានអ្នកលើកសរសើរព្រាត។ ចង់ដឹងថាទឹកដមសំឡេងអតីបេក្ខភាព The Voice Cambodia រដូវកាលទី ១ រូបនេះ ពីរោះយ៉ាងណា សូមទស្សនាវីដេអូខាងក្រោមបន្ថែម៕