លើកដំបូង Baifern ទម្លាយអារម្មណ៍នេះឡើង ក្រោយ Nine ផ្ទុះល្បីមានបញ្ហានឹងម្តាយ
កាលពីពេលថ្មីៗនេះ ស្រីស្រស់ Baifern Pimchanok បានផ្ទុះល្បីថាមានរឿងរកាំរកូសគ្នាជាមួយនឹងម្តាយគូសង្សារ គឺម្តាយរបស់លោក Nine Napat តែក្រោយមកក៏មានការបកស្រាយថាទំនាក់ទំនងអ្នកទាំងពីរគឺល្អធម្មតា ពុំដូចអ្វីដែលព័ត៌មានផ្សាយឡើយ។
ងាកទៅមើលតារាស្រី Baifern វិញ បន្ទាប់ពីជួបព្យុះភ្លៀងដ្រាម៉ាមួយរយៈធំជាមួយនឹងអនាគតម្តាយក្មេកមក កាលពីពេលថ្មីៗនេះ នាងបានចេញមកទម្លាយអារម្មណ៍ថា ៖ «កំលុងពេលមានរឿងទទួលស្គាល់ថា Nine ពិតជាស្រ្តេសពិតមែន តែពេលនេះគឺបានប្រសើរវិញហើយ ណាមួយ Nine ជាមនុស្សឆ្លាត ចេះសម្របខ្លួននឹងរឿងផ្សេងៗដែលកើតឡើងបានយ៉ាងរហ័ស»។
លើសពីនោះ នាងក៏អរគុណដល់បណ្ដាអ្នកគាំទ្រដូចគ្នា ដែលកន្លងមកតែងតែបារម្ភសួរនាំពីនាង និង សង្សារ ក៏ដូចជាម្តាយ Nine ពោលគឺនាងពិតជាទទួលបានភាពកក់ក្តៅខ្លាំងណាស់ ហើយនាងក៏សង្ឃឹមថានឹងនៅតែទទួលការគាំទ្រពីមហាជនបន្ត៕