(វីដេអូ) គួរឱ្យសរសើរ! ម្ដាយក្មេក អម្ពរ ទេវី នាំអ្នកបារាំងមកជូនពរថ្ងៃកំណើតកូនប្រសាដល់អាមេរិក ម្នាក់ៗសំពះគ្នាយ៉ាងសមសួន
អតីតតារាភាពយន្តដ៏ល្បីល្បាញរបស់កម្ពុជា អ្នកនាង អម្ពរ ទេវី បច្ចុប្បន្នបានរស់នៅសាងគ្រួសារប្រកបដោយសុភមង្គលនៅទឹកដីប្រាក់ដុល្លារ សហរដ្ឋអាមេរិក ដោយបង្កើតបានកូនពូនជាចៅ រស់នៅក្នុងជីវភាពល្អប្រសើរ មានស្វាមីស្រឡាញ់ថ្នាក់ថ្នម ចំណែកឯម្ដាយក្មេកវិញ ក៏ពេញចិត្តពេញចិត្តនឹងកូនប្រសា ស្រឡាញ់ចាត់ទុកដូចកូនបង្កើត។
និយាយដល់ម្ដាយក្មេកល្អ ថ្មីៗនេះ អ្នកនាង អម្ពរ ទេវី បានបង្ហោះរូបភាព និង វីដេអូនៅលើគណនីហ្វេសប៊ុក ស្ដែងពីការទទួលបានភាពកក់ក្ដៅពីម្ដាយក្មេកយ៉ាងពេញទំហឹង ដោយនៅក្នុងឱកាសខួបកំណើតអ្នកនាង ស្រាប់តែម្ដាយក្មេកបាននាំមិត្តភក្ដិខ្មែរមកពីប្រទេសបារាំងជាច្រើនរូប ដើម្បីមកជូនពរថ្ងៃកំណើតកូនប្រសាស្រី ហើយរឿងដែលមហាជនចាប់អារម្មណ៍បំផុតនោះ ម្នាក់ៗបានលើកដៃសំពះគ្នា បង្ហាញពីការគោរពស្រឡាញ់គួរឱ្យសរសើរ។
អ្នកនាង អម្ពរ ទេវី រំភើបត្រេកអរជាពន់ពេក ហើយបានអរគុណអ្នកម្ដាយក្មេកពោរពេញដោយក្ដីសោមនស្សថា ៖ «អរគុណអ្នកម៉ាក់ក្មេក ដែលបានពញ្ញាក់អារម្មណ៍ថ្ងៃកំណើតកូននៅផ្ទះរបស់ម៉ាក់ ហើយនឹងអ្នកទាំងអស់គ្នាដែលមកពីប្រទេសបារាំង»៕