(វីដេអូ) កូនស្រី សឿ សុធារ៉ា ចេញ MV បទដំបូង «ពីក្រោយជោគជ័យគឺម៉ែ» រៀបរាប់រឿងពិតរបស់ម្តាយ កំពុងអង្រួនចិត្តអ្នកគាំទ្រ
MV បទ «ពីក្រោយជោគជ័យគឺម៉ែ» បកស្រាយដោយ លោក ម៉ា ចន្ទបញ្ញា កំពុងតែអង្រួនចិត្តរបស់មហាជនឱ្យក្តុកក្តួលទៅតាមអត្ថន័យនៃបទចម្រៀង ជាពិសេសគឺសាច់រឿងពិតរបស់តារាសម្តែង សឿ សុធារ៉ា ក្នុងនាមជាម្តាយ ព្រមទាំងម្តាយគ្រប់ៗរូបផងដែរ។
ក្នុងនោះ MV នេះ ក៏បានចូលរួមសម្តែងដោយផ្ទាល់ពីកូនស្រីច្បងអ្នកនាង សឿ សុធារ៉ា និង បានកំពុងឆក់យកបេះដូងអ្នកទស្សនាឱ្យស្រក់ទឹកភ្នែក ពេលដែលកុមារី សាពូន តារាពិមាន បានរៀបរាប់ពីជីវិតរបស់ម្តាយ ដែលប្រឹងប្រែងដើម្បីខ្លួន។
ជាការពិត បទ «ពីក្រោយជោគ័យរបស់ម៉ែ» នឹងមានការបកស្រាយ ២ Version ដោយ Version ប្រុសបកស្រាយដោយលោក ម៉ា ចន្ទបញ្ញា និង Version នារី បកស្រាយដោយ កុមារី សាពូន តារាពិមាន ហើយបទនេះគឺជាបទចម្រៀងដំបូងរបស់ ពិមាន ក្នុងការបោះជំហានលើវិស័យចម្រៀងក្នុងសិល្បៈ៕