Kwan ទម្លាយច្បាស់ៗឥតលាក់លៀម មូលហេតុនាងបាត់មុខ មិនសូវមានរឿងថតញឹកដូចមុន
សម្រាប់តារាស្រី Kwan Usamanee មិនត្រឹមតែមានសម្រស់ស្អាតតែមួយមុខនោះទេ តែបើនិយាយពីការងារវិញ នាងក៏ជាគ្រាប់ពេជ្ររបស់ប៉ុស្តិ៍លេខ ៧ ដែរ។ យ៉ាងណាមិញ មិនត្រឹមតែមានទ្រនំដ៏សែនកក់ក្តៅមួយនេះនៅពីក្រោយភាពជោគជ័យរបស់នាងឡើយ តែបើងាកមកមើលអ្នកគាំទ្រវិញ ក៏ទទួលស្គាល់នូវសមត្ថភាព និង ទេពកោសល្យរបស់នាងដូចគ្នា។
តួយ៉ាង ថ្វីដ្បិតតែមួយរយៈចុងក្រោយនេះ នាងមិនសូវបង្ហាញខ្លួននៅក្នុងរឿងភាគជាញឹកញាប់ដូចមុនក៏ដោយ តែ Kwan Usamanee មិនបានឈប់ពីការងារសិល្បៈឡើយ ចំណែកមហាជនក៏ទន្ទឹងរង់ចាំមើលសមិទ្ធផលរបស់នាងស្ទើររាល់ថ្ងៃ។
ខណៈមហាជនទន្ទឹងរង់ចាំមើលស្នាដៃសម្តែងជាបន្តបន្ទាប់របស់នាងនេះដែរ ឃើញថា Kwan Usamanee ក៏បានចេញមុខទម្លាយពីមូលហេតុដែលនាងបាត់មុខមួយរយៈ មិនឃើញសម្តែងរឿងប្រាប់ដល់អ្នកគាំទ្រ។
នាងបានទម្លាយថា មូលហេតុដែលនាងមិនទាន់មានស្នាដៃសម្តែងថ្មីៗ គឺដោយសារតែពេលនេះ អ្នកដឹកនាំកំពុងតែរើសមើលរឿងណាដែលស័ក្តិសមនឹងនាង ព្រោះមួយរឿងៗចំណាយច្រើន ដូច្នេះការរៀបចំក៏មានបែបផែនទៅតាមហ្នឹងដូចគ្នា ហើយសម្រាប់នាង ស្របតាមការសម្រេចចិត្តរបស់អ្នកដឹកនាំ ព្រោះទ្រនំមួយនេះជាកន្លែងកក់ក្តៅរបស់នាងយូរណាស់មកហើយ៕