ហ្វេនៗបារម្ភ! ពេជ្រ សោភា ចេញវីដេអូអង្គុយយំ អមដោយសារឈឺចាប់ថា អ្នកចម្រៀងគាត់ជាមនុស្សដែរ
ថ្មីៗនេះ មហាជនអ្នកលេងបណ្ដាញសង្គម ជាពិសេសអ្នកគាំទ្ររបស់តារាចម្រៀងស្រីល្បីឈ្មោះ ពេជ្រ សោភា កំពុងផ្ទុះការចាប់អារម្មណ៍ភ្ញាក់ផ្អើល និង បង្ហាញក្ដីបារម្ភខ្លាំង ខណៈបានឃើញអ្នកនាងថតវីដេអូខ្លីមួយ អង្គុយយំបង្ហោះលើហ្វេសប៊ុក ហាក់កំពុងមានបញ្ហាអ្វីមួយដែលបង្ហាញពីទុក្ខសោកដែលបង្កប់ការឈឺចាប់ក្នុងចិត្ត។
ខណៈបានឃើញវីដេអូនេះ ពិតជាធ្វើឱ្យមហាជនអ្នកគាំទ្រហាក់ភ្ញាក់ផ្អើលខ្លាំង ដោយធ្លាប់តែបានឃើញតារាចម្រៀងស្រីរូបនេះ ចាយជីវិតយ៉ាងរីករាយហាយសូរ ភាពក្រមិចក្រមើមគួរឱ្យស្រឡាញ់របស់នាងក្នុងវិស័យសិល្បៈចម្រៀង ស្រាប់តែឃើញវីដេអូនេះ មហាជនក៏កំពុងធ្វើការសួរនាំដល់រូបនាងគ្រប់គ្នាផងដែរ។ យ៉ាងណាមិញ ប៉ុន្មានថ្ងៃនេះ អ្នកនាងក៏ត្រូវបានអ្នកគាំទ្រចាប់អារម្មណ៍ ក្រោយឃើញបង្ហោះសារប្លែកៗក្រៀមក្រំជុំវិញរឿងរ៉ាវស្នេហា ដែលធ្វើឱ្យអ្នកគាំទ្រគិតថា នាងកំពុងបញ្ហាក្នុងជីវិតស្នេហារបស់នាង។
ក្នុងវីដេអូនោះដែរ អ្នកនាង ពេជ្រ សោភា ក៏ពុំបាននិយាយប្រាប់ពីបញ្ហាអ្វីឡើយ ដោយគ្រាន់តែអង្គុយយកដៃបិទមុខសំងំយំ អមភ្ជាប់ជាមួយសាររៀបរាប់ក្នុងវីដេអូនោះថា ៖ «អ្នកចម្រៀងគាត់ជាមនុស្សដែរ តើគាត់ចេះឈឺ ចេះយំ ចេះមានរឿងក្នុងចិត្ត ចង់និយាយរឿងក្នុងចិត្ត តែបែរជាថាជោរ មិនដឹងផុសធ្វើអី ទុកក្នុងចិត្តម្នាក់ឯងទៅបានហើយ មនុស្សណាមិនមែនថ្ម»៕
សូមទស្សនាវីដេអូខាងក្រោម៖