កូនក្រមុំកំលោះទន្ទឹមខ្លួនហើយ កុំកុំ ទើបធ្វើពិធីរៀបការជាមួយភរិយា និង រៀបចំយ៉ាងធំដំអធិកអធមណាស់
តារាជំនាញគុនបុរាណចិនដ៏ល្បី Donnie Yen ដែលប្រិយមិត្តកម្ពុជាស្គាល់ច្បាស់ថា កុំកុំ នោះ ថ្មីៗនេះ បានរៀបចំពិធីអាពាហ៍ពិពាហ៍យ៉ាងអភិជន ជាមួយភរិយារបស់លោក ក្រោយចុះសំបុត្រអាពាហ៍ពិពាហ៍នឹងគ្នាអស់រយៈពេល ២០ ឆ្នាំ។
តាមសារព័ត៌មាន St Headlines បានឱ្យដឹងថា កាលពីថ្ងៃទី ២០ ខែកក្កដា ឆ្នាំ ២០២៣ កន្លងទៅ គូស្នេហ៍តារាដ៏ល្បីមួយគូនេះ បានចាប់ដៃគ្នាគ្រងឈុតកូនក្រមុំកូនកំលោះ រៀបការយ៉ាងរ៉ូម៉េនទិក នាបឹង Como ប្រទេសអ៊ីតាលី ដែលជាកន្លែងភរិយាលោកចូលចិត្តបំផុត។
គួរឱ្យដឹងថា ពិធីមង្គលការនេះដែរ បានធ្វើឡើងដោយមានការចូលរួមពីសាច់ញាតិគ្រួសារទាំងសងខាង រួមជាមួយមិត្តជិតស្និទ្ធរបស់ពួកគេប៉ុណ្ណោះ៕