អាណិតណាស់! ចែយូរ៉ា ពកូនទាំងស្រក់ទឹកភ្នែកទៅពេទ្យ ក្រោយ ខៀវមៀវ កូនស្រីពៅជាទីស្រឡាញ់រលាកទឹកក្តៅ
នៅរសៀលថ្ងៃទី ២១ ខែកក្កដា ឆ្នាំ ២០២៣ នេះ បានធ្វើឱ្យអ្នកលេងបណ្ដាញសង្គមជាច្រើននាំគ្នាបញ្ចេញមតិអាណិតស្ទើរគ្រប់គ្នា បន្ទាប់ពី ចែយូរ៉ា ដែលជាអ្នកលក់អនឡាញ និង លេង Tik Tok ល្បីឈ្មោះម្នាក់បានចេញមកបង្ហោះរូបភាពកូនស្រីបណ្ដូលចិត្តឈ្មោះហៅលេងថា ខៀវមៀវ នាំទៅមន្ទីរពេទ្យ ក្រោយពីកុមារីរូបនេះរលាកទឹកក្តៅ។
បើតាមការបញ្ជាក់ពីហ្វេសប៊ុកផេករបស់ ចែយូរ៉ា បានឱ្យដឹងថា អូន ខៀវមៀវ គឺលូកចូលទឹកក្តៅឆុងមី ទើបបណ្ដាលឱ្យរលាកដៃ និង ជើង តែមកទល់ពេលគឺអាការបានប្រសើរឡើងវិញហើយ។
ងាកទៅមើលមហាជនដែលស្គាល់អូន ខៀវមៀវ វិញ បាននាំគ្នាចូលបញ្ចេញមតិជូនពរទៅកាន់អូន ខៀវមៀវ ព្រោងព្រាត ដើម្បីឱ្យកុមារីដ៏គួរឱ្យស្រឡាញ់រូបនេះឆាប់ជា។ បើនិយាយពី ចែយូរ៉ា វិញ ខណៈឃើញកូនស្រីស្រឡាញ់ស្មើកែវភ្នែកមានរបួសដូច្នោះ គេឃើញអ្នកលេង Tik Tok រូបនេះមានទឹកមុខ និង អារម្មណ៍សោកសៅជាខ្លាំង៕