អស់ទាស់! វ័យ ៤១ ឆ្នាំ Art Phasut ទម្លាយច្បាស់ៗឆ្លាប់មានសង្សារផ្លូវការ ១០ នាក់ និង ធ្លាប់ទាក់ទងមនុស្សស្រី ១០០ នាក់
ប្រិយមិត្តច្បាស់ជាបានស្គាល់រួចមកហើយ តារាសម្ដែងប្រុសរូបសង្ហា លោក Art Phasut ដែលជាតារាប្រុសម្នាក់កំពុងតែត្រូវបានមហាជនតាមដានពីខ្សែជីវិតឯកជនរបស់លោក ជុំវិញការមានគូស្រករ និង គូស្នេហ៍។ បច្ចុប្បន្នតារាប្រុសរូបនេះ មានអាយុ ៤១ ឆ្នាំហើយ តែកន្លងមកលោក Art ហាក់ពុំទាន់បង្ហើបថាលោកមានសង្សារនោះឡើយ។
យ៉ាងណាមិញ ថ្មីៗនេះ កំលោះ Art Phasut បានចូលសម្ភាសក្នុងកម្មវិធីរបស់តារាស្រី Pat ហើយក៏បានទម្លាយពីរឿងរ៉ាវស្នេហារបស់លោកឱ្យមហាជនបានដឹងផងដែរ។ ក្នុងបទសម្ភាសនោះ អ្នកមេម៉ាយសាច់សខ្ចី Pat បានសួរទៅកាន់តារាប្រុស Art ថា មកទល់ពេលនេះតើធ្លាប់មានសង្សារ និង ទាក់ទងមនុស្សស្រីប៉ុន្មាននាក់ហើយ?
ងាកទៅមើលតារាប្រុស Art វិញ ក៏បានឆ្លើយដោយទាំងឥតលាក់លៀមថា ៖ «កន្លងមកលោកធ្លាប់មានសង្សារប្រមាណជា ១០ នាក់ និង ទាក់ទងមនុស្សប្រមាណ ១០០ នាក់ ហើយបច្ចុប្បន្នលោកក៏កំពុងទាក់ទងមនុស្សស្រីម្នាក់ដែរ តែពុំអាចហៅថាសង្សារបានឡើយ ព្រោះកំពុងតែសិក្សាពីគ្នា»៕