សំណាងនោះសំណាង នារីម្នាក់ទម្លាយរឿង Taylor Swift ធ្លាប់ហៅទៅជួប ព្រោះតែមានមុខមាត់ស្រដៀងគ្នា
ថ្មីៗនេះ នារីម្នាក់បានទម្លាយរឿងរ៉ាវដ៏សែនរំភើបរបស់ខ្លួន ដែលធ្លាប់ត្រូវកំពូលតារាចម្រៀង Taylor Swift ហៅជួបសំណេះសំណាល ក្រោយពីឃើញនាងមានមុខស្រដៀងគ្នា។
នារីរូបនេះ គឺជាតារា TikTok ជនជាតិស្កុតលេនម្នាក់ បច្ចុប្បន្ននាងត្រូវបានគេដឹងថា មនុស្សម្នាក់ដែលមានមុខមាត់ស្រដៀងទៅនឹងកំពូលតារាចម្រៀងស្រី Taylor Swift ជាខ្លាំង ហើយនាងក៏ជាអ្នកគាំទ្រម្នាក់មកជាង ១៥ ឆ្នាំទៅហើយ។ ដូច្នេះទើបមហាជនមួយចំនួនបានសួរនាងថា តើនាងធ្លាប់ជួប Taylor ឬទេ ទើបនាងក៏បានទម្លាយរឿងរ៉ាវដ៏សែនរំជួលចិត្តរបស់ខ្លួនជាមួយនឹង Taylor តែម្តង។
នាងបានឱ្យដឹងថា នាងធ្លាប់ជួបផ្ទាល់ជាមួយនឹង Taylor រួចហើយ ដោយកាលនោះនៅក្នុងឆ្នាំ ២០១៤ នាងបានតែងខ្លួន Cosplay ធ្វើជា Taylor នៅក្នុងបទចម្រៀង Bad Blood រួចបង្ហោះនៅក្នុងបង្ហាញសង្គម។ Taylor ក៏បានឃើញនាង ហើយក៏បានតាមដាន និង ចុច like រូបនាងជាច្រើនដង ហើយមិនយូរប៉ុន្មាន ក៏បានឱ្យភ្នាក់ងាររបស់ទាក់ទងមកតែម្តងថានាងចង់ជួប Taylor ឬទេ។
យ៉ាងណាមិញ នាងយល់ព្រមភ្លាមមិនគិតយូរឡើយ ហើយនាងបានឱ្យដឹងទៀតថា Taylor គឺជាមនុស្សដែលគួរឱ្យគោរពស្រឡាញ់ណាស់ នាងមិននឹកស្មានថានាងអាចថ្ងៃនោះឡើយ។ ឱ្យតែនាងរំឭករឿងនេះនាងក៏នៅតែរំភើបមិនបាត់ ហើយមកទល់ពេលនេះ Taylor ក៏នៅតែរក្សាទំនាក់ទំនងជាមួយនាងដដែល វាពិតជារឿងគួរឱ្យមិននឹកស្មាននោះទេ នាងពិតជាសប្បាយចិត្តណាស់៕