(វីដេអូ) យូរៗពិធីករ អៀង វិច្ឆ័យ កាន់មៃក្រូច្រៀងផ្ទាល់ម្ដង ពីរោះញាក់មិនចាញ់អ្នកច្រៀងអាជីព
ពិធីកររូបសង្ហាប្រចាំកម្មវិធីជជែកកម្សាន្ត 3Fun លោក អៀង វិច្ឆ័យ ជាសិល្បករពោរពេញដោយទេពកោសល្យមួយរូប មិនថាចំណេះដឹង ការងារជាពិធីករ ជាតារាសម្ដែង ជាអ្នកផលិតកម្មវិធីមួយចំនួនទេ តែបើបានបកស្រាយបទចម្រៀងវិញ ក៏ពីរោះមានទឹកដមមិនចាញ់អ្នកចម្រៀងអាជីពដែរ។
ជាក់ស្ដែងថ្មីៗនេះ លោក អៀង វិច្ឆ័យ បានកាន់មៃក្រូបកស្រាយបទចម្រៀងបែបមនោសញ្ចេតនាមួយបទ ក្រោមចំណងជើង «ហេតុអ្វីយើងបែកគ្នា?» ធ្វើឱ្យផ្ទុះការចាប់អារម្មណ៍គាំទ្រជាច្រើនពីបណ្ដាអ្នកប្រើប្រាស់ក្នុងបណ្ដាញសង្គមហ្វេសប៊ុក និង Tiktok ព្រោះថាកន្លងមក លោក អៀង វិច្ឆ័យ ច្រើនតែធ្វើជាពិធីករ ឬ សម្ដែង កម្រឃើញលោកបកស្រាយចម្រៀងចប់ចុងចប់ដើមណាស់។
ដោយឡែកលើកនេះ អៀង វិច្ឆ័យ កាន់តែធ្វើឱ្យសុភាពនារីជាច្រើនពេញចិត្តលើរូបលោក បន្ទាប់ពីបានស្ដាប់ការបកស្រាយបទចម្រៀងបែបស្នេហាឈឺចាប់មួយនេះ ហើយក្នុងនោះក៏មានអ្នកគាំទ្របញ្ចេញយោបល់ជាច្រើនស្រដៀងៗគ្នាថា សំឡេងរបស់លោកពីរោះមានទឹកដមមិនធម្មតាទេ។ សូមចុចទីនេះ ដើម្បីទស្សនាវីដេអូ ៖