ផ្ទុះការសង្ស័យ Janie និង ស្វាមីវ័យក្មេងមានរឿងរកាំរកូស ក្រោយឃើញប្តីប្រពន្ធគូនេះបង្ហោះសារប្លែកៗ
នៅថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ ២០២៣ នេះ បានធ្វើឱ្យអ្នកគាំទ្រមានការភ្ញាក់ផ្អើលជាខ្លាំង ដោយគូស្វាមីភរិយាដ៏សែនផ្អែមល្អែមមួយគូ គឺតារាសម្ដែងស្រី Janie Tienphosuwan និង Mickey បានចេញមកបង្ហោះសារប្លែកៗក្នុងបណ្ដាញសង្គមអ៊ីនស្តាក្រាម ហាក់កំពុងតែមានរឿងរកាំរកូសក្នុងគ្រួសារ។
បើតាមការបង្ហោះរបស់តារាស្រី Janie បានបង្ហោះថា ៖ «ខ្ញុំមិនដឹងថាមានអ្នកស្តាប់ឬអត់នោះទេ តែចង់ឱ្យត្រឡប់ទៅគិតរឿងដែលគួរគិត និង ត្រូវទទួលយកនូវអ្វីគ្រប់យ៉ាងដែលអ្នកមាននៅឆ្នាំ ២០២៣ នេះ»។ ងាកទៅមើលស្វាមីនាង លោក Mickey បានចេញបង្ហោះថា ៖ « អាថ៌កំបាំងនៃជីវិត សូមឈប់ស្ត្រេស និង រវល់ជាមួយរឿងរបស់អ្នកដទៃ ដែលធ្វើឱ្យរំខានដល់សេចក្តីសុខក្នុងជីវិតរបស់អ្នក»។
ទន្ទឹមនឹងឃើញការបង្ហោះសារបែបនេះពីតារាប្រុសស្រីទាំងពីរ គេឃើញមានមហាជនច្រើនមានការងឿងឆ្ងល់ និង សង្ស័យថា តារាស្រី Janie និង ស្វាមី អាចនឹងមានរឿងរកាំរកូសជាមួយគ្នា។ យ៉ាងណាមិញ នេះគ្រាន់តែជាការសង្ស័យរបស់មហាជនប៉ុណ្ណោះសម្រាប់រឿងរ៉ាវពិតមានតែរង់ចាំការបកស្រាយពីសាមីខ្លួនផ្ទាល់៕