(វីដេអូ) ល្បិចបោកថ្មី! នី មុន្នីនាថ ទម្លាយមានអ្នកឆបោកជនរងគ្រោះឱ្យបង់ប្រាក់ ពេលត្រូវការឈាម
កន្លងមកមហាជនតាមដាន និង គាំទ្រពីតារាស្រី នី មុន្នីនាថ ច្បាស់ជាបានជ្រាបមកហើយថា ក្រៅពីមានកេរ្តិ៍ឈ្មោះនៅក្នុងអាជីពសិល្បៈហើយ តារាស្រីរូបនេះក៏ត្រូវបានមហាជនសរសើរខ្លាំងពីការងារសង្គមរបស់នាងផងដែរ។ ក្នុងនោះ កញ្ញា នី មុន្នីនាថ បានបង្កើតមូលនិធិសប្បុរសធម៌ក្នុងការជួយដល់អ្នកជំងឺ និង អ្នកខ្វះខាតឈាម ដោយមានឈ្មោះថា «មូលនិធិឈាម នី មុន្នីនាថ»។
យ៉ាងណា ស្រាប់តែថ្មីៗនេះ កញ្ញា នី មុន្នីនាថ បានបង្ហោះវីដេអូបន្ទាន់មួយរៀបរាប់ពីជនខិលខូច ដែលប្រើលិ្បចបោកប្រាក់ពីជនរងគ្រោះ និង អ្នកត្រូវការឈាមតាមរយៈតេឡេក្រាម។
កញ្ញា នី មុន្នីនាថ ស្ថាបនិក «មូលនិធិឈាម នី មុន្នីនាថ» បានបញ្ជាក់ក្នុងវីដេអូនោះថា ជនខិលខូចបានប្រើប្រាស់គ្រប់វិធីសាស្ត្រលើកយកឈ្មោះបុគ្គលជាច្រើនមកអះអាង ដើម្បីបោកប្រាក់ជនរងគ្រោះ៕
សូមទស្សនាវីដេអូខាងក្រោម៖