លេងមួយចាស់ដៃហើយ! Gypsy ត្រូវបានមិត្តភក្តិធ្វើពិធីលាភាពនៅលីវឱ្យយ៉ាងភ្ញាក់ផ្អើល ជាមួយនំខេកក្តៅរោលរាល
ជារឿយៗមហាជនតែងតែបានឃើញពីភាពផ្អែមល្ហែមស្ទើរតែមិនលស់ថ្ងៃពីគូស្នេហ៍តារាសម្ដែងស្រីថៃ Gypsy Keerati ជាមួយនឹងគូសង្សារដែលជាជនជាតិបរទេសរបស់នាងនៅលើបណ្ដាញសង្គមអ៊ីនស្តាក្រាម។ ក្នុងនោះ បន្ទាប់ពីមើលចិត្តគ្នាមកជាច្រើនឆ្នាំ នៅទីបំផុត Gypsy Keerati និង សង្សារបរទេសប្រកាសត្រៀមចូលរោងការហើយ ដែលដំណឹងនេះបានធ្វើឱ្យអ្នកគាំទ្រជាច្រើនសម្ដែងក្តីរីករាយ។
ទន្ទឹមនឹងប្រកាសដំណឹងត្រៀមចូលរោងការនេះ កាលពីពេលកន្លងទៅគេឃើញថាតារាស្រីស្រស់ Gypsy Keerati ស្រាប់តែត្រូវបានមិត្តភក្តិធ្វើពិធី Bride to Be Surprise យ៉ាងភ្ញាក់ផ្អើល។ អ្វីដែលសំខាន់ងាកទៅមើលនំខេកដែល Surprise តារាស្រី Gypsy Keerati គេឃើញមានការតុបតែងដោយដាក់រូបភាពប្លែក ដែលតំណាងឱ្យតារាស្រី Gypsy Keerati ដែលត្រៀមខ្លួនក្លាយជាកូនក្រមុំ។
ដោយឡែក ងាលទៅមើលតារាស្រី Gypsy Keerati ពិតជាភ្ញាក់ផ្អើលខ្លាំង ព្រោះពុំនឹកស្មានថាមិត្តភក្តិ Surprise ដោយវិធីនេះឡើយ។ មិនត្រឹមតែអនាគតសាមីខ្លួនទេដែលភ្ញាក់ផ្អើលសូម្បីមហាជន ក៏ស្រងាកចិត្តដែរ ព្រោះកម្រមានតារាស្រីណាដែលទទួលបាននំខេកបែបនេះណាស់ពីមិត្តភក្តិ៕