អុញ! Gigi Hadid ត្រូវប៉ូលិសឃាត់ខ្លួន ក្រោយរកឃើញដាក់កញ្ឆាតាមខ្លួន
កំពូលតារាម៉ូដែលល្បី Gigi Hadid ត្រូវបានគេឃាត់ខ្លួន កាលពីថ្ងៃទី ១០ ខែកក្កដា ឆ្នាំ ២០២៣ កន្លងទៅ នៅព្រលានយន្តហោះ នាកោះ Cayman ដោយសារតែគេ បានឆែកឃើញ នាងមានដាក់កញ្ឆាតាមខ្លួន។
តាមព័ត៌មានបានឱ្យដឹងថា Gigi និង មិត្តភក្តិ បានធ្វើដំណើរទៅកាន់កោះ Cayman ដោយយន្តហោះផ្ទាល់ខ្លួន ហើយក្រោយពីចុះចតនៅព្រលាន ខាងអាជ្ញាធរក៏បានឆែកឃើញមានកញ្ឆានៅក្នុងកាបូបអ្នកដែលរួមដំណើរជាមួយនាង។
ក្រោយពីនោះ Gigi និង មិត្តភក្តិអ្នករួមដំណើរទាំងប៉ុន្មាន ក៏ត្រូវបានគេឃាត់ខ្លួន បញ្ជូនទៅកាន់ពន្ធធនាគារ ដោយការចោទប្រកាន់ ពីបទសង្ស័យប្រើប្រាស់កញ្ឆា។ យ៉ាងណាមិញ ពួកគេក៏ត្រូវបានដោះលែងឱ្យនៅក្រៅឃុំវិញ ដោយមានការពិន័យជាប្រាក់ ១ ០០០ ដុល្លារ ក្រោយពីឡើងតុលាការរួចរាល់ នៅថ្ងៃទី ១២ ខែកក្កដា ឆ្នាំ ២០២៣។
គួរបញ្ជាក់ថា កញ្ឆាដែលត្រូវបានគេរកឃើញ ជាកញ្ឆាដែលទិញដោយស្របច្បាប់ពីទីក្រុង New York ដោយមានអាជ្ញាប័ណ្ណវេជ្ជសាស្រ្តត្រឹមត្រូវ។ ដោយឡែក Gigi មិនត្រូវបានគេចោទប្រកាន់ពីបទផ្សេងទៀតនោះទេ ហើយនាងក៏បានបន្តប្រើពេលវេលាកម្សាន្តសប្បាយនៅលើកោះ Cayman បន្តទៀតផងដែរ៕