ស្ងាត់ៗ ណូម័រ លើកឡើងផាំងៗមិនលាក់ពីចរិតពិត ឆន សុវណ្ណរាជ ក្រោយបានរួមការងារជាមួយគ្នា
ថ្មីៗនេះ មហាជនអ្នកនិយមលេងបណ្តាញសង្គមហ្វេសប៊ុកកំពុងផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំងលើមួយរបស់ពិធីការិនី ណូម័រ ដែលបានសរសេររៀបរាប់ពីតារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាស គឺលោក ឆន សុវណ្ណារាជ។
សារនោះដែរ អ្នកនាង ណូម័រ បានទម្លាយពីរឿងពិតក្រោយឆាក ពេលបំពេញការងារបស់លោក ឆន សុវណ្ណារាជ ជាសាធាណៈ ព្រមទាំងបានលើកឡើងចំថា លោក ឆន សុវណ្ណារាជ គឺជាតារាគំរូរបស់នាងទៀតផង។
ពិធីការិនី ណូម័រ បានរៀបរាប់ថា ៖ «ភាពសាមញ្ញារបស់ បង រាជ បានបង្រៀនឱ្យខ្ញុំដឹង មិនថាយើងនៅចំណុចណាក៏រីករាយនូវអ្វីដែលយើងមាន។ នេះហើយជាក្តីសុខពិតប្រាដកនៃផ្លូវជីវិត។ ជួបគាត់លើកណា ក៏មិនដែលឃើញលេងទូរស័ព្ទ ពេលសម្រាក គឺឃើញគាត់គ្រាន់តែបាញ់កូនកង្ហារតូចបន្តិច រួចតែងតែសួរសុខទុក្ខជជែកលេងជាមួយអ្នកជុំវិញខ្លួន ទាំងដែលបើតាមដឹង ការងារគាត់ច្រៀងមួយថ្ងៃតិចបំផុតគឺ ២ កន្លែង ឆ្លងខេត្តទៀត! គាត់ជាតារាគំរូនៃខ្ញុំ»៕