ប្រើជីវិតសាមញ្ញៗទេ តែស្ងាត់ៗ Chahkrit បង្ហាញវីឡាថ្មីស្កឹមស្កៃស្អាតប្រណីតផ្អើលអ្នកគាំទ្រ
បើទោះបីជាធ្លាប់បរាជ័យលើជីវិតគូម្តងរួចមកក៏ដោយ តែសម្រាប់តារាប្រុស Chahkrit នៅតែទទួលបានក្តីស្រឡាញ់ពីនារីក្រៅរង្វង់សិល្បៈម្នាក់យ៉ាងផ្អែមល្ហែម រហូតទំនាក់ទំនងរបស់អ្នកទាំងពីរឈានដល់ថ្ងៃរៀបការ និង ទទួលបានកូនប្រុសម្នាក់ជាចំណងដៃថែមទៀតផង។
បើងាកមកមើលពីជីវិតរស់នៅរបស់ Chahkrit និង ភរិយាវិញ មើលទៅសាមញ្ញៗបែបស្រុកស្រែចម្ការមែន តែហាក់មានក្តីសុខណាស់។ រូបគេសុខចិត្តបោះចោលជីវិតស៊ីវីល័យនៅទីក្រុងមករស់នៅស្រុកស្រែចម្ការ ដាំដំណាំដោយមិនខ្វល់ជាតារាល្បីមានកេរ្តិ៍ឈ្មោះនោះឡើយ។
យ៉ាងណាមិញ ទន្ទឹមនឹងជីវិតគ្រួសារមានសុភមង្គលហើយនោះ បើក្រឡេកមកមើលពីទ្រព្យរបស់តារាប្រុសរូបនេះវិញក៏មិនធម្មតាដែរ ដ្បិតតែមិនមិនសូវបង្ហាញពីភាពស៊ីវីល័យខាងក្រៅ តែស្ងាត់ៗបង្ហាញវីឡាថ្មីធំប្រណីតធ្វើឱ្យអ្នកគាំទ្របើកភ្នែកធំៗព្រាត ហើយចំពោះតម្លៃ Chahkrit មិនបានបង្ហើបឡើយ៕