ក្រមុំល្មមៗសុំខ្មាស! Angelina Jolie វ័យជិត ៥០ ឆ្នាំហើយ តែសម្រស់នៅរលោងចែងចាំង គ្មានស្នាមជ្រួញសោះ
កាលពីថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ ២០២៣ កន្លងទៅ កំពូលតារាហូលីវូដ Angelina Jolie និង កូនប្រុស Pax Jolie-Pitt ត្រូវបានប្រទះឃើញបណ្ដើរគ្នានៅទីក្រុងញ៉ូយ៉ក។
បង្ហាញខ្លួនលើកនេះ តារាស្រីវ័យ ៤៨ ឆ្នាំរូបនេះ ស្ថិតក្នុងឈុតពណ៌ខ្មៅយ៉ាងមានអំណាច ថែមដោយវ៉ែនតាគែមខ្មៅ ជះសម្រស់ឆ្វាច ទាញចំណាប់អារម្មណ៍មហាជននៅទីនោះ។
ជាងនេះទៅទៀត អ្វីដែលធ្វើឱ្យមហាជន ក៏ដូចជាអ្នកគាំទ្រអត់ទ្រាំមិនលាន់មាត់សរសើរតារាស្រីរូបនេះ គឺ Angelina បើទោះបីជាវ័យកាន់តែជ្រេ ប៉ុន្តែរូបសម្រស់របស់លោកស្រី គឺហាក់មិនប្រែប្រួលទៅតាមវ័យ បែរជាកាន់តែក្មេងទៅៗ សាច់មុខសចាំង ស្បែកឡើងរលោងស្រិល គ្មានឃើញស្នាមជ្រីវជ្រួញអ្វីបន្តិចសោះ៕