កាន់តែហឹរ! សៃ ហ្វុន ថែសម្រស់កាន់តែជឿជាក់ ដើម្បីត្រៀមខ្លួនដណ្ដើមមកុដ MUC 2023
ពិតណាស់ ថ្មីៗកន្លងទៅ ខណៈកម្មវិធី Miss Universe Cambodia បានបើកប្រកាសទទួលពាក្យជ្រើសបេក្ខភាពបវរកញ្ញា ដើម្បីធ្វើការប្រកួតប្រជែងដណ្ដើមមកុដ Miss Universe Cambodia ប្រចាំឆ្នាំ ២០២៣ នេះ ក៏បានឃើញបវរកញ្ញាភេទទី ៣ កម្ពុជា ឆ្នាំ ២០២១ កញ្ញា សៃ ហ្វុន ប្រកាសដាក់ពាក្យចូលរួមប្រកួតក្នុងកម្មវិធីនេះដែរ។
ខណៈបានឃើញបវរកញ្ញាភេទទី ៣ សៃ ហ្វុន ប្រកាសចូលប្រកួតក្នុងកម្មវិធី Miss Universe Cambodia 2023 នេះ ធ្វើឱ្យមហាជនអ្នកគាំទ្ររំភើបចិត្ត និង ជំរុញលើកទឹកចិត្តដោយបង្ហាញការគាំទ្រយ៉ាងពេញទំហឹងចំពោះបវរកញ្ញាភេទទី ៣ រូបនេះ ទទួលបានជោគជ័យក្នុងការប្រកួតនេះ ដែលជាឆ្នាំដំបូងហើយនៃកម្មវិធី Miss Universe Cambodia ដោយបានបើកឱកាសឱ្យបេក្ខភាពភេទទី ៣ ចូលរួមប្រកួត។
យ៉ាងណាមិញ ស្របពេលកម្មវិធីកំពុងត្រៀមនឹងបើកដំណើរការប្រកួត ឃើញថាកញ្ញា សៃ ហ្វុន បានធ្វើការហ្វឹកហាត់ត្រៀមខ្លួនរួចជាស្រេច ដែលមើលទៅទាំងរូបសម្រស់ និង សមត្ថភាពផ្សេងៗកាន់តែជឿជាក់ ស្វាហាប់ ក្នុងដំណើរការប្រកួតដណ្ដើមមកុដនៃកម្មវិធី Miss Universe Cambodia 2023 នេះ៕