បានទាំងសម្រស់មានទាំងចំណេះ! ភរិយាពិធីករ មូល សារ៉ាវ៉ាន់ ក៏ជាអ្នកផាត់មុខអាជីពល្បីមួយរូប
បើគិតមកដល់ពេលនេះរយៈពេលជិត ២ ឆ្នាំ មកហើយ ដែលពិធីករមានប្រជាប្រិយភាពលោក មូល សារ៉ាវ៉ាន់ បានបញ្ចប់ភាពនៅលីវរៀបការសាងគ្រួសារនឹងភរិយាដ៏ស្រស់សោភា កាលពីអំឡុងខែវិច្ឆិកា ឆ្នាំ ២០២១ កន្លងទៅ។
បើទោះជាចំណងស្នេហ៍វេញមកជាច្រើនឆ្នាំហើយក្តី តែលោក មូល សារ៉ាវ៉ាន់ និង ភរិយា ក៏មិនទាន់បង្ហើបពីដំណឹងយកទាយាទស្នងត្រកូលនៅឡើយនោះទេ ដោយតារាប្រុសរូបនេះ កំពុងមមាញឹកនឹងអាជីពសិល្បៈ។ រីឯភរិយារបស់លោក មូល សារ៉ាវ៉ាន់ ក៏កំពុងតែមមាញឹកក្នុងអាជីពរបស់ខ្លួនដូចគ្នា។
ងាកទៅកាន់ភរិយារបស់លោក មូល សារ៉ាវ៉ាន់ គឺអ្នកនាង កូវ កែវមុន្នីរ័ត្ន វិញ ក៏ត្រូវបានមហាជនជាច្រើនធ្លាប់បានដឹងមកហើយពីរូបសម្រស់អ្នកនាង ដោយមានអ្នកសរសើរថា អ្នកនាងស្រស់ស្អាតមិនចាញ់តារានោះទេ។
ជាងនេះទៅទៀត បើក្រឡេកទៅមើលអាជីពរបស់អ្នកនាង កូវ កែវមុន្នីរ័ត្ន វិញក៏ល្អណាស់ដែរ ដោយបច្ចុប្បន្ន ភរិយាលោក មូល សារ៉ាវ៉ាន់ គឺជាអ្នកផាត់មុខអាជីពមួយរូបមានប្រជាប្រិយភាព ដែលមានស្នាដៃ និង ធ្លាប់បានផាត់មុខដល់តារាៗ ព្រមទាំងបុគ្គលល្បីៗមួយចំនួនដែរ៕