វ័យកាន់តែជ្រេហើយ តែតារាចម្រៀងប្រុស ៥ រូបនេះ នៅមិនទាន់ខ្វល់រកម្ចាស់ស្អំបេះដូងទៀត
ក្រឡេកទៅមើលក្នុងរង្វង់សិល្បៈ អ្នកសិល្បៈជាច្រើន បានសម្រេចចិត្តរៀបការសាងគ្រួសារ និង មានទាយាទស្នងត្រកូលកំពុងរស់នៅយ៉ាងមានសុភមង្គល ប៉ុន្តែបើងាកទៅចាប់អារម្មណ៍តារាចម្រៀងប្រុសប៉ុន្មានដួង បើទោះបីជាមានវ័យជ្រេៗប្រមាណ ៣០ ទៅ ៤០ ឆ្នាំ អស់ហើយក៏ដោយ នៅតែមិនទាន់សម្រេចចិត្តរៀបការសាងគ្រួសារ ហើយសូម្បីតែគូស្នេហ៍ក៏មិនទាន់ឃើញបើកបង្ហាញផងដែរ។
១.ណុប បាយ៉ារិទ្ធ
តារាចម្រៀងចាស់វស្សា ណុប បាយ៉ារិទ្ធ ពេលនេះមានវ័យចូល ៤១ ឆ្នាំ ប៉ុន្តែរូបលោកនៅតែទទួលបានការសរសើរខ្លាំងជាមួយរូបសម្រស់របស់លោក ដែលនៅតែសាច់ចាំស្អាតក្មេងជាងវ័យដដែល រីឯទាក់ទងនឹងរឿងស្នេហាវិញ គេមិនធ្លាប់ឮរូបលោកបង្ហើបរឿងគូជីវិតឡើយ។
២. ឆន សុវណ្ណារាជ
តារាចម្រៀងប្រុស ឆន សុវណ្ណារាជ មកដល់ពេលនេះ បើទោះបីជាលោក មានវ័យ ៣៨ ឆ្នាំហើយក្តី ប៉ុន្តែគេមិនធ្លាប់បានឃើញ លោក គិតគូររឿងគូជីវិត ឬបើកបង្ហាញថាមានគូស្នេហ៍នៅឡើយទេ។
៣. ករុណា ពេជ្រ
ចំពោះតារាចម្រៀងប្រុស ករុណា ពេជ្រ វិញ បើទោះមានវ័យកាន់តែកៀក ៤១ ឆ្នាំហើយក្តី តែលោកក៏មិនទាន់មានដំរួយណាមួយនិយាយពីរឿងចូលរោងការ ឬបង្ហាញទំនាក់ទំនងស្នេហាជាមួយនឹងនារីរូបណានៅឡើយដែរ។
៤. អេឡិច ចាន់ត្រា
តារាច្រៀងប្រុសរូបនេះ មានវ័យជាង ៣៧ ឆ្នាំទៅហើយដែរ ប៉ុន្តែមហាជនក៏មិនទាន់ឃើញលោក បង្ហើបរឿងសាងជីវិតគ្រួសារ ឬបើកចំហរស្នេហ៍ជាមួយនារីរូបណាផងដែរ។
៥. សុគន្ធ ថេរ៉ាយុ
តារាចម្រៀងប្រុស សុគន្ធ ថេរ៉ាយុ ឆ្នាំនេះ មានអាយុ ៣៤ ឆ្នាំហើយ ប៉ុន្តែចំពោះរឿងស្នេហាវិញ ក៏ហាក់មិនដែលបង្ហើបពីជីវិតគូស្រកររបស់លោកនោះទេ៕