ទម្លាយចរិតពិតប្លែកៗ របស់តារាប្រុសស្រីកូរ៉េ ៥ ដួងល្បីៗ ពេលស្រវឹងម្ដងៗ
មិនមែនជារឿងប្លែកទេសម្រាប់ចរិតរបស់មនុស្សម្នាក់ៗខុសៗពីគ្នានៅពេលដែលពួកគេស្រវឹង និង ពេលដែលពួកគេធម្មតា។ ជាទូទៅ គឺមានអ្នកខ្លះអាចស្រវឹងសប្បាយ ស្រវឹងសោកសៅ ឬ Sad ស្រវឹងយំ និង ស្រវឹងបែបផ្សេងៗទៀត ជាដើម។ ជាមួយគ្នានោះ «ប្រជាប្រិយ» នឹងលើកយកចរិតពិតរបស់តារាកូរ៉េស្រីប្រុសចំនួន ៥ រូប យោងទៅសាមីខ្លួនផ្ទាល់ និង តាមសមាជិករបស់ពួកគេធ្លាប់ទម្លាយជាសាធារណៈ ៖
១. Seungyoon សមាជិកក្រុម WINNER
Seungyoon សារភាពដោយខ្លួនឯងថា នៅពេលដែលលោកស្រវឹងលោកចេះតែចង់តែសុំទោសគេ។
២. Yuju អតីតសមាជិកក្រុម GFriend
Yuju ត្រូវបានអតីតសមាជិករួមក្រុមទម្លាយថា នាងតែងតែយំនៅពេលដែលនាងស្រវឹង។
៣. Xiumin សមាជិកក្រុម EXO
បើ Xiumin វិញ លោកត្រូវបាន Baekhyun ទម្លាយខ្ទេចថាលោកចូលចិត្តតែនិយាយពាក្យពិត ឬ ពាក្យក្នុងចិត្តឡើងនៅពេលដែលខ្លួនស្រវឹង។
៤. Eunji សមាជិកក្រុម Apink
បើក្រឡេកទៅមើលស្រីស្រស់ Eunji វិញ ត្រូវបាន Hayoung ទម្លាយថានាងចូលចិត្តដើរថើបគេនៅពេលដែលនាងស្រវឹង។
៥. Chorong សមាជិកក្រុម Apink
Chorong ឯណេះវិញ គឺនាងចូលចិត្តតែនិយាយដដែលៗនៅពេលដែលនាងស្រវឹង៕
ប្រភព៖ kpopstarz