សង្ហាតែរូបរាងមិនគ្រប់! Lee Junho តួប្រុស «King The Land» តស៊ូរៀនរហូតចប់បណ្ឌិតទាំងកំពុងមមាញឹកសិល្បៈ
លោក Lee Junho តារាចម្រៀងមួយរូបប្រចាំក្រុមចម្រៀងកូរ៉េជំនាន់ទី ២ មានឈ្មោះថា 2PM ហើយថែមទាំងជាតារាសម្ដែងល្បី សព្វថ្ងៃនេះរឿងភាគមួយរបស់លោកមានចំណងជើងថា «King The Land» កំពុងតែចាក់ផ្សាយ និង ទទួលបានការគាំទ្រយ៉ាងក្រាស់ក្រែលពីមហាជនភ្លូកទឹកភ្លូកដី។
បើទោះបីជា Junho មានភាពមមាញឹក និង មានការងារច្រើនសឹងតែរកពេលសម្រាកមិនបានក្តី តែមានប្រភពមួយបានទម្លាយដែរថា តារាសម្ដែងវ័យ ៣៣ ឆ្នាំរូបនេះ បានបញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែកសិល្បៈសម្តែង និង ការសិក្សាប្រព័ន្ធផ្សព្វផ្សាយនៅឯសកលវិទ្យាល័យ Howon ជាមួយមិត្តរួមក្រុម Chansung និង Wooyoung។
លើសពីនេះទៅទៀតនោះ លោកថែមទាំងបន្តរហូតបញ្ចប់សញ្ញាបត្របណ្ឌិតផ្នែកសិល្បៈភាពយន្ត នៅឯសកលវិទ្យាល័យ Sejong ជាមួយសមាជិកមិត្តរបស់គាត់ឈ្មោះ Chansung ថែមទៀតផង៕